កីឡា
ត្បូងឃ្មុំ ជួប កំពង់ចាម ខណៈ ភ្នំពេញហ្គាឡាក់ស៊ី ជួប សៀមរាប វគ្គ១/២ ពានសម្តេចតេជោថ្នាក់ខេត្ត
ក្រុមខ្លាំងទាំង ៤ បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) នឹងត្រូវកាត់សេចក្តីការប្រកួត ២ ជើង នៅថ្ងៃទី ២៦ ខែ វិច្ឆិកា និងទី ៣ ខែ ធ្នូ ឆ្នាំ ២០២៥ ដើម្បីរក ២ ក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ៨ ក្រុម គឺបានរកឃើញក្រុមចំនួន ៤ ជាផ្លូវការ ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោថ្នាក់ខេត្ត ក្នុងនោះមាន ភ្នំពេញហ្គាឡាក់ស៊ី ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តកំពង់ចាម។
ដោយឡែកគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក៏បានរកឃើញហើយដែរ ដោយក្រុម ភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុម ខេត្ត សៀមរាប។ ចំណែក ក្រុមខេត្ត ត្បូងឃ្មុំ ត្រូវជួបជាមួយក្រុមខេត្ត កំពង់ចាម។

គួរឱ្យដឹងថា ក្រុមត្បូងឃ្មុំ កំពុងឈរជាក្រុមជោគជ័យជាងគេបំផុត សម្រាប់ការប្រកួតពានរង្វាន់សម្តេចជោថ្នាក់ខេត្ត គិតចាប់តាំងពីចាប់ផ្តើមលើកដំបូងនៅឆ្នាំ ២០១៨។ ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចំនួន ៦ លើក ដោយគិតទាំងរដូវកាល ២០២៥-២០២៦។ ជាលទ្ធផលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៥ លើក គឺឈ្នះជើងឯកបានចំនួន ២ លើក គឺនៅឆ្នាំ ២០១៩ និងរដូវកាលមុន ២០២៤-២០២៥។

ដោយឡែកកីឡាករ ដែលកំពុងលេចធ្លោបំផុតនៅរដូវកាលនេះវិញ ក៏ជាកីឡាកររបស់ខេត្ត ត្បូងឃ្មុំ ផងដែរ ដោយបច្ចុប្បន្ន សារី តៃម៉ូ កំពុងឈរនៅតំណែងកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ (Top Scorers) ពោលគឺចំនួន ២១ គ្រាប់។ រីឯកីឡាករ ទេព សើហ្វីអ៉ី របស់ក្រុមខេត្ត កំពត ជាកីឡាករឈរនៅតំណែងលេខ ២ ប៉ុន្តែចាញ់គ្រាប់បាល់ តៃម៉ូ ដល់ទៅ ១១ គ្រាប់ឯណោះ ដោយបច្ចុប្បន្នកីឡាកររកបាន ១០ គ្រាប់៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


