Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ឲ្យមានរបៀបរៀបរយ

បានផុស

នៅ

បញ្ហាសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យសាធារណៈ ជារឿងសំខាន់ រដ្ឋបាលរាជធានីភ្នំពេញ តែងតែប្រជុំ និង ដាក់ផែនការជំរុញដល់អាជ្ញាធរទាំង១៤ ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីរក្សាបានសុខសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថានល្អ ក្នុងរាជធានីភ្នំពេញ។ ជាពិសេសមូលដ្ឋានខណ្ឌទាំង៥ នៅកណ្ដាលរាជធានីភ្នំពេញដែលជាបេះដូងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនៅថ្ងៃព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឲ្យលោក គឹម វុត្ថា ជាប្រធានសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ណែនាំពីបញ្ហាអនាម័យ សាធារណៈ បរិស្ថាន តាមមូលដ្ឋាន ហាមមិនឲ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ត្រូវទុក ១ភាគ៣ នៃចិញ្ចើមផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីសោភណភាពឲ្យបានល្អប្រសើរ ខណៈវិថីថ្មើរជើងនៅថ្ងៃចុងសប្តាហ៍ ត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

អាជ្ញាធរខណ្ឌដូនពេញ បានសង្កត់ធ្ងន់ថា ក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ និង សង្កាត់ តែងតែគិតពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ ការ៉ូឡា ភ្លើងបំភ្លឺផ្លូវថ្នល់ បរិស្ថានអនាម័យល្អក្នុងមូលដ្ឋាន ដូចនេះប្រជាពលរដ្ឋទាំងអស់គ្នាសូមមានការយោគយល់ និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អ ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់បានល្អ រក្សាចិញ្ជើមសម្រាប់អ្នកជើង កាត់បន្ថយការកក់ស្ទះចរាចរណ៍ផងដែរ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម