ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅវៀតណាមកើនដល់ ១៦ នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ខែ វិច្ឆិកា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធំនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមកើនដល់១៦នាក់ ខណៈប្រទេសនេះបានជួបប្រទះគ្រោះទឹកជំនន់ផ្ទួនៗក្នុងឆ្នាំ២០២៥ ។

នៅក្នុងប្រទេសវៀតណាមភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីចុងខែតុលាមក បានជន់លិចផ្ទះជាង ៤៣០០០ ខ្នង និងបណ្តាលឲ្យមានបំណាក់ដីបិទផ្លូវសំខាន់ៗ។ ក្រុមជួយសង្គ្រោះនៅតែកំពុងស្វែងរកមនុស្សបាត់ខ្លួនចំនួន ៥ នាក់ទៀតនៅឡើយមកដល់ពេលនេះ។ជាពិសេសតំបន់មួយចំនួននៅជិតទីក្រុង Da Lat បានទទួលទឹកភ្លៀងរហូតដល់ ៦០០ មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលបង្កឱ្យមានបំណាក់ដ៏សាហាវ។ កម្រិតទឹកនៅក្នុងទន្លេ Ba និង Cai ក៏បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៣ផងដែរ។

ក្រុមសង្គ្រោះបន្ទាន់បានប្រើទូកដើម្បីទៅដល់អ្នកដែលជាប់ក្នុងទឹកជំនន់នៅក្នុងខេត្ត Gia Lai និង Dak Lak ដោយពេលខ្លះត្រូវទម្លុះដំបូលដើម្បីជួយសង្គ្រោះប្រជាជន។ ចំណែកនៅទីក្រុង Nha Trang ដែលជាទីក្រុងឆ្នេរសមុទ្រដ៏ពេញនិយម កំពុងស្ថិតនៅក្រោមទឹក ខណៈរថយន្តរាប់រយគ្រឿងត្រូវលិចទឹក។ វៀតណាមក៏បានបង្កើតឲ្យមានការខលហៅសង្គ្រោះបន្ទាន់ទឹកជំនន់ និងដាក់ឧទ្ធម្ភាគចក្រពង្រាយជួយជនរងគ្រោះផងដែរ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមតែងតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្យុះ និងទឹកជំនន់កាន់តែមានគ្រោះថ្នាក់។ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥ គ្រោះមហន្តរាយធម្មជាតិបានធ្វើឲ្យមនុស្ស២៧៩ នាក់ស្លាប់ឬបាត់ខ្លួន និងបង្កការខូចខាតជាង ២ ពាន់លានដុល្លារអាមេរិកឯណោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


