ចរាចរណ៍
មកស្គាល់ឈ្មោះក្រុមហ៊ុនដឹកអ្នកដំណើរដែលបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានជនរងគ្រោះ១៦នាក់ស្លាប់ និងរបួស២៤នាក់ នៅខេត្តកំពង់ធំ
មជ្ឈដ្ឋានមួយចំនួនកំពុងស្រពេចស្រពិលលើឈ្មោះក្រុមហ៊ុនរថយន្ដក្រុងដឹកអ្នកដំណើរដែលបង្កគ្រោះថ្នាក់បុកបង្កាន់ដៃស្ពានអូរប្រាសាទក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យមានជនរងគ្រោះបាត់បង់ជីវិតរហូតដល់១៦នាក់ និងមានអ្នករងរបួស២៤នាក់កាលពីវេលាទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមការបញ្ជាក់ពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២១វិច្ឆិកានេះថា រថយន្ដដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកប្រឡាយបណ្ដាលឲ្យមានជនរងគ្រោះបាត់បង់ជិវិតរហូតដល់១៦នាក់នេះ គឺជារថយន្ដរបស់ក្រុមហ៊ុន វីរៈ រិទ្ធី ត្រេនស្ព័តដឹកអ្នកដំណើរ។ លោកនាយការិយាល័យបន្ថែមថា នៅថ្ងៃស្អែកទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកនឹងជួបជាមួយតំណាងក្រុមហ៊ុន ដើម្បីពិភាក្សាលើដំណោះស្រាយជូនជនរងគ្រោះ ហើយលោកក៏កំពុងពន្លឿននៃការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តផងដែរ។ ចំពោះមូលហេតុនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកនាយការិយាល័យបញ្ជាក់ថា តាមការសន្និដ្ឋានមកពីអ្នកបើកបរងងុយដេក។

បើតាមការបញ្ជាក់ពីលោកនាយការិយាល័យ គិតមកដល់ថ្ងៃទី២១វិច្ឆិកានេះ អ្នករងរបួសចំនួន៣នាក់ ក្នុងចំណោមអ្នករងរបួស២៤នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ ដោយសារមានសភាពធ្ងន់ធ្ងរ ហើយក៏មានម្នាក់ក្នុងចំណោម២៤នាក់ បានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញផងដែរ(របួសស្រាល)។

លោក អ៊ុន បុត អភិបាលរង និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា អ្នកបើករថយន្ដដែលបង្កគ្រោះថ្នាក់នេះ គឺជាព្រូរថយន្ដ បានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ដោយមានការយាមកាមពីកម្លាំងនគរបាលផងដែរ ចំណែកតៃកុងរថយន្ដពិតប្រាកដ បានបាត់ជីវិត និងទើបរាវរកឃើញនៅល្ងាចថ្ងៃកើតហេតុ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


