ព័ត៌មានជាតិ
ផ្លូវលំជនបទ ៩ ខ្សែ ប្រវែងជាង ៧០ គ.ម ក្នុងខេត្តត្បូងឃ្មុំ លើកកម្ពស់ពីផ្លូវដី ស្ថាបនាប្រែក្លាយជាផ្លូវកៅស៊ូ
ខ្សែផ្លូវជនបទចំនួន ៩ ខ្សែ ដែលមានប្រវែងសរុប ៧០,៤គ.ម បានស្ថាបនារួចរាល់ តាមរយៈគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលផ្តល់ផលយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១២ ឃុំក្នុងខេត្តត្បូងឃ្មុំ។
លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជានាយកគម្រោងបានគូសបញ្ជាក់ថា គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ទទួលបានថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដែលអនុវត្តដោយក្រសួងចំនួន ២ គឺ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ៩ ឆ្នាំ (ឆ្នាំ២០២០-២០២៩) សម្រាប់ធ្វើការកែលម្អផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ។ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទត្រូវសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៧៧ គ.ម ស្ថិតក្នុងខេត្តគោលដៅចំនួន ៣ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ខ្សែផ្លូវជនបទចំនួន ៩ ខ្សែ រួមទាំងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទប្រវែង ៦,៣០ គ.ម ក្នុងខេត្តត្បូងឃ្មុំ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្នុងនោះក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។

ជាក់ស្ដែង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការខ្សែផ្លូវជនបទចំនួន ៩ ខ្សែ ដែលមានប្រវែងសរុប ៧០,៤គ.ម ដែលផ្តល់ផលយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១២ ឃុំ សរុបចំនួន ១៧៤ ៦១០ នាក់ ស្មើជាង ១៥ ០០០ គ្រួសារ តាមរយៈការជួយគាំទ្រ និងសម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ជាពិសេសធានាបាននូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល។
បន្ថែមពីនេះក៏បានបើកការដ្ឋានសាងសង់ផ្លូវ ១ ខ្សែ ប្រវែង ៦,៣០គ.ម បន្ថែមទៀត ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២ ០២០គ្រួសារ ស្មើនឹងប្រជាជនសរុបជិត ១ ម៉ឺននាក់ ក្នុងភូមិចំនួន ១០ នៃឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។



ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៩ ខ្សែនៅក្នុងខេត្តត្បូងឃ្មុំ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទប្រវែង ៦, ៣០គ.ម បានធ្វើឡើងកាលពីម្សិលមិញនេះក្រោមវត្តមានលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្រ្តីពាក់ព័ន្ធរួមទាំងតំណាងមកពីធនាគារពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


