សេដ្ឋកិច្ច
ហាងឆេងមាសបានហក់ឡើងជិត ៥ ០០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានហក់ឡើងវិញជិតដល់ជិត ៥ ពាន់ដុល្លារ (៤៩៨៧) ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃអង្គារនេះ នៅមុនពេលដែលធនាគារកណ្ដាលសហរដ្ឋអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅដើមខែធ្នូ ខាងមុខនេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា ពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង វិនិយោគិនធំៗ និងធនាគារឯកជននៅលើពិភពលោក គិតថា មានតែហាងឆេងមាសទេ ដែលមានសុវត្ថិភាព ហើយនាំគ្នាសម្រុកទិញមាសទុក ដោះស្រាយនៅពេលប្រទេសរបស់ខ្លួនមានបញ្ហា ដែលនាំឱ្យមាសកើនឡើង។
លោក ឡុង សំណាង យល់ឃើញថា៖ «អាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ ០.២៥ បន្ថែមទៀត ធ្វើឱ្យលុយដុល្លារធ្លាក់ថ្លៃ រុញច្រានឱ្យហាងឆេងមាសកើនឡើង»។

អ្នកស្រី ច័ន្ទ ណា អាជីវករលក់មាសផ្សារធំថ្មី បានឱ្យដឹងថា៖ «មាសបានកើនឡើងវិញ អត់មានអ្នកទិញទេ ព្រោះមាសវាឡើងថ្លៃពេក មានតែគេយកមកលក់»។
តម្លៃមាសតាមបណ្ដាហាងនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ លក់ចេញ ក្នុងតម្លៃ ៤៩៩ ដុល្លារ ក្នុងមួយជី៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


