Connect with us

សេដ្ឋកិច្ច

​រដ្ឋ​ប្រកាស​ព្យួរ​​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​សហគ្រាស​ផលិត ស្វាយចន្ទី ម្រេច ចេក និងកសិផលមួយចំនួនទៀត

បានផុស

នៅ

​រដ្ឋាភិបាល​បាន​សម្រេច​ការព្យួរទុកការបង់ពន្ធលើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ផលិត​ និង​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិត​ផលកសិកម្ម​មួយចំនួន ​មានដូចជា ស្រូវ អង្ករ ពោត​ សណ្ដែក​ម្រេច ដំឡូងមី ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ​ វារីវប្បកម្ម និង​ផលិតផលដូង​ប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ​។​ ការប្រកាសព្យូរនេះ មានគោលបំណង​ដាក់ចេញនូវ​វិធាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​វិស័យ​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា ​សហគ្រាស​ដែល​ត្រូវ​បាន​កំណត់​ខាងលើ​ត្រូវទទួលបានការអនុគ្រោះ ព្យួរទុក ការបង់ពន្ធអប្បបរមា, ​ព្យួរទុកការបង់ពន្ធប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងរួចផុតពីកាតព្វកិច្ចទុកប្រាក់ពន្ធលើការទូទាត់​ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលិកមិនស្ថិតក្នុងរបបស្វ័យប្រកាស។

​សហគ្រាស​ត្រូវបំពេញលក្ខខណ ៤ ​គឺស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម​ជាបន្ទុករបស់រដ្ឋ​ពីអគ្គនាយកដ្ឋានពន្ធដារ, ​ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់​ ទំនិញ ឬសេវាជាមួយនឹងលិខិតប្រកាស​អាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម