Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនវេណេស៊ុយអេឡា ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹង«ការគំរាមកំហែង»របស់អាមេរិក

បានផុស

នៅ

ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់បានដង្ហែក្បួនទូទាំងប្រទេស ដើម្បីតវ៉ាប្រឆាំងនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងដើម្បីបង្ហាញការគាំទ្រដល់ប្រធានាធិបតី Nicolas Maduro។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី២៦ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Anadolu)

ហ្វូងមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅទីក្រុងការ៉ាកាស ដោយកាន់ទង់ជាតិវេណេស៊ុយអេឡាធំៗ និងថ្កោលទោសការវាយប្រហារថ្មីៗពីយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាបៀន ដោយហៅវាថាជាការគំរាមកំហែងដោយផ្ទាល់ដល់ប្រទេសពួកគេ។

អ្នកគាំទ្ររដ្ឋាភិបាល ប៉ូលិស ទាហាន បានចូលរួមក្នុងការដង្ហែក្បួននេះ ដើម្បីបង្ហាញថា ប្រជាជនវេណេស៊ុយអេឡារួបរួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។ លើសពីនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Diosdado Cabello បានចោទប្រកាន់សហរដ្ឋអាមេរិកថាចង់យកធនធានធម្មជាតិរបស់ប្រទេសវេណេស៊ុយអេឡា។

គួរបញ្ជាក់ថាបាតុកម្មនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ក្រុម Cartel de los Soles ដែលអាមេរិកថាមានទំនាក់ទំនងជាមួយប្រធានាធិបតី Maduro និងមន្ត្រីជាន់ខ្ពស់ថាជាអង្គការភេរវកម្ម។ សហរដ្ឋអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R. Ford ទៅកាន់តំបន់នេះធ្វើប្រតិបត្តិការប្រឆាំងគ្រឿងញៀនផងដែរ។

ជាការឆ្លើយតប ប្រធានាធិបតី Maduro បានកោះហៅកងទ័ពនិងកងកម្លាំងសន្តិសុខចំនួន ៤.5 លាននាក់ ហើយបាននិយាយថា ប្រទេសវេណេស៊ុយអេឡាបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួនពី «ការវាយប្រហារណាមួយ»៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម