ព័ត៌មានជាតិ
បុរសម្នាក់ ដើរកាត់ទឹកទៅផ្ទះ លង់ស្លាប់ សង្ស័យស្រវឹងស្រា
បុរសម្នាក់ ត្រូវបានបាត់បង់ជីវិត នៅក្នុងទឹក ក្បែរផ្ទះ។ ក្នុងនោះ សង្ស័យ ជនរងគ្រោះ ធ្វើដំណើរត្រឡប់មកពីផឹកស្រា ដោយដើរលុយទឹកឆ្ពោះទៅផ្ទះ ក៏ដួលទៅក្នុងទឹក បណ្តាលឲ្យលង់ស្លាប់តែម្តង។

ករណីលង់ទឹកជំនន់ស្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៣និង ៣០នាទីរសៀល ត្រង់ចំណុចក្រុមទី៨ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះ គង់ សម្បត្តិ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុខាងលើ។
បើតាមសាក្សីមួយចំនួនបាននិយាយថា បុរសរូបនេះ គឺជាមនុស្សចូលចិត្តសេពគ្រឿងស្រវឹង ម្យ៉ាងវិញទៀត ផ្ទះរបស់គាត់ត្រូវបានទឹកជំនន់លិចត្រឹមចង្កេះ ដោយមិនទាន់រីងស្ងួតនៅឡើយ។ ដូច្នេះហើយ ទើបរូបគាត់ចាំបាច់ត្រូវលុយទឹករាល់ថ្ងៃ។
សាក្សីបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយផឹកស្រានៅតូបមួយកន្លែង ក្នុងភូមិ។ លុះពេលស្រវឹង គាត់ក៏បានចាកចេញពីតូប ដោយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែជាចៃដន្យ នៅពេលដែលគាត់លុយទឹកនៅចម្ងាយប្រហែល១៥ម៉ែត្រទៀតដល់ផ្ទះ ទំនងជាគាត់ដួលក៏បានលង់ទឹកស្លាប់តែម្តង ទើបប្រជាពលរដ្ឋនាំគ្នាចុះស្រង់។
បច្ចុប្បន្ន សព ត្រូវបានក្រុមគ្រួសារ សាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណីហើយ បន្ទាប់ពីមានការចុះពិនិត្យពីសំណាក់សមត្ថកិច្ចមូលដ្ឋានរួចមក៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន