ព័ត៌មានអន្ដរជាតិ
ម៉ិកស៊ិក ស៊ើបអង្កេតម្ចាស់ស្ថាប័ន «បវរកញ្ញាចក្រវាល» ពីបទជួញដូរគ្រឿងញៀន និងរត់ពន្ធអាវុធ
ការិយាល័យអគ្គព្រះរាជអាជ្ញាម៉ិកស៊ិក បានចេញសេចក្តីថ្លែងការណ៍មួយកាលថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ដោយបញ្ជាក់ថា អាជ្ញាធរកំពុងស៊ើបអង្កេតលោក Raúl Rocha Cantu ប្រធានស្ថាប័នបវរកញ្ញាចក្រវាល MU ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន រត់ពន្ធអាវុធ និងលួចប្រេងឥន្ធនៈ។

បើតាមទីភ្នាក់ងារសារព័ត៌មាន aljazeera បានចុះផ្សាយថា អាជ្ញាធរពេលនេះបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៣ ទាក់ទងនឹងករណីនេះ។ ឯកសារផ្លូវការបានកំណត់អត្តសញ្ញាណជនសង្ស័យ ដែលមានអក្សរកាត់ថា «Raúl R» ស្របតាមការអនុវត្តច្បាប់ដែលត្រូវនឹងឈ្មោះរបស់លោក Raúl Rocha ក៏ជាអ្នកជំនួញជនជាតិម៉ិកស៊ិកដែលមានភាគហ៊ុន ៥០% នៅក្នុងស្ថាប័នប្រកួតសម្រស់បវរកញ្ញាចក្រវាលនាបច្ចុប្បន្ននេះ។
ព្រះរាជអាជ្ញាបានបញ្ចាក់បន្ថែមទៀតថា ការស៊ើបអង្កេតបានចាប់ផ្ដើមតាំងពីឆ្នាំ ២០២៤មកម៉្លេះ ទោះបីជា Cantu មិនទាន់ត្រូវបានបញ្ចេញឈ្មោះជាផ្លូវការនៅឡើយក៏ដោយ ប៉ុន្តែលោកស្ថិតនៅក្នុងចំណោមជនសង្ស័យ ដែលជួញដូរគ្រឿងញៀន និងប្រេងឥន្ធនៈពីប្រទេសម៉ិកស៊ិក និងហ្គាតេម៉ាឡា (Guatemala)។
ភ្លាមៗនោះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឯណោះ ក៏បានទាក់ទងលោក Raúl Rocha នៅលើគណនី Instagram របស់គាត់ ហើយបានផ្ញើសារទៅកាន់ស្ថាប័ន MU នៅលើគេហទំព័រផ្លូវការក្នុងពេលតែមួយ ដើម្បីសុំការអត្ថាធិប្បាយលើការចោទប្រកាន់ ប៉ុន្តែភាគីទាំងពីរមិនបានឆ្លើយតប ឬផ្តល់ការបំភ្លឺណាមួយឡើយ។
ការស៊ើបអង្កេតនេះកើតឡើងនៅពេលដែលការប្រកួតបវរកញ្ញាចក្រវាលកំពុងស្ថិតនៅក្រោមភាពចម្រូងចម្រាសយ៉ាងខ្លាំង។ បន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០៥ ដោយតំណាងប្រទេសម៉ិកស៊ិក គឺនាង Fatima Bosch បានគ្រងមកុដ ចំពេលមានការព្រួយបារម្ភជាសកលអំពីតម្លាភាពនៃការប្រកួតសម្រស់ ដោយសារលោក Rocha ជាជនជាតិម៉ិកស៊ិកស្រាប់ និងជាម្ចាស់ធំនៃស្ថាប័នសម្រស់មួយនេះដែរ។
យ៉ាងណាមិញ ក្រៅពីសំណុំរឿងផ្លូវច្បាប់ ភាពចម្រូងចម្រាសកាលពីកន្លងមកបានកើតឡើង ក្នុងអំឡុងពេលសម្រាកលំហែកាយនៅប្រទេសថៃ។ ម្ចាស់មកុដ Fatima បានដឹកនាំការតវ៉ាមួយ ដែលនាំឲ្យអ្នកចូលរួមប្រកួតមកពីប្រទេសដទៃទៀតដើរចេញពីព្រឹត្តិការណ៍នេះ ដោយចោទប្រកាន់ថា លោក Nawat បានប្រើភាសាប្រមាថមកលើនាង។ តែលោកបានបដិសេធការចោទប្រកាន់នេះភ្លាមៗ ដោយអះអាងថា វាជាការយល់ច្រឡំប៉ុណ្ណោះ។
សូមជម្រាបថា លោក Raúl Rocha Cantu បានក្លាយជាឥស្សរជនលេចធ្លោម្នាក់នៅក្នុងពិភពបវរកញ្ញាពិភពលោក ចាប់តាំងពីក្រុមហ៊ុនផ្ទាល់ខ្លួនគឺ Legacy Holding Group USA បានទិញភាគហ៊ុន ៥០% នៅក្នុងស្ថាប័នបវរកញ្ញាចក្រវាលពី JKN Global Group (JKN) ក្នុងឆ្នាំ ២០២៤។ យ៉ាងណាក៏ដោយ ការចោទប្រកាន់ធ្ងន់ធ្ងរនេះ អាចមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើរូបភាព និងភាពជឿជាក់នៃការប្រកួតបវរកញ្ញាចក្រវាលនាពេលអនាគត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
តុលាការថៃ ចេញដីកាចាប់ខ្លួនអតីតមេ MU រឿងបំណុល ខណៈលេចឮថា នាងគេចខ្លួនទៅ ម៉ិកស៊ិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


