សេដ្ឋកិច្ច
ការទូទាត់លុយជូនអតិថិជន របស់ក្រុមហ៊ុន HUIONE PAY បានបំពេញរួចរាល់
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាបណ្ណធ្វើប្រតិបត្តិការ និងបានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ។

ការដកហូតអាជ្ញាបណ្ណ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន ហួយវ័ន ផេ បានប្រកាសបិទសេវាកម្មជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ ក្រោយពីអតិថិជនបានសម្រុកទៅដកលុយចេញពីគណនី។
ធនាគារជាតិអះអាងថា រាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល (រួមមានអតិថិជន) របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមច្បាប់។

ទន្ទឹមនឹងនេះ ធនាគារជាតិ ក៏បានសង្កេតឃើញថា មានការចរាចរ ទិញ លក់ ឬទូទាត់ ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយពីខ្លឹមសារនៃប្រកាសលេខធ៧.០២៤.៧៣៥ ប្រ.ក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ របស់ធនាគារជាតិ ស្តីពី “ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ” ដោយសកម្មភាពខាងលើ អាចបង្កជាហានិភ័យដល់ប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាសាធារណជនផងដែរ។
គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ។
ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ និងបន្តចូលរួមអនុវត្តស្មារតីខ្លឹមសារបទប្បញ្ញត្តិ និងសេចក្តីថ្លែងការណ៍រួមខាងលើឱ្យបានខ្ជាប់ខ្ជួន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


