Connect with us

សន្តិសុខសង្គម

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបទីតាំងផលិត និងកែច្នៃ៥ទីតាំង រឹបអូសថ្នាំញៀន និងសារធាតុផ្សំជិត៤០គីឡូក្រាម

បានផុស

នៅ

កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងផលិត និងកែច្នៃគ្រឿងចំនួន៥គោលដៅ ឃាត់ខ្លួនជនសង្ស័យសរុប៧នាក់ និងរឹបអូសគ្រឿងញៀនជិត៤០គីឡូក្រាម។

តាមរាបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលទើបបង្ហាញនៅថ្ងៃទី៣ខែធ្នូនេះ ជនសង្ស័យដែលឃាត់ខ្លួនមានជនជាតិចិន៦នាក់ និងជនជាតិខ្មែរម្នាក់ និងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រិតិបត្តការបង្ក្រាប កម្លាំងជំនាញបានរកឃើញ គ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ទម្ងន់ ១២,១៧៤.៨៩ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់៥,៨២១.៥៨ក្រាម, គ្រឿងញៀនប្រភេទ រុក្ខជាតិក្រៀម (កញ្ចា) ទម្ងន់ ៤៧៥.៤២ក្រាម, សារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ១៧,៩៩៦.៤៧ក្រាម (១៧គីឡូ៩៩៦,៤៧ក្រាម), សរុបរួមសារធាតុគីមីផ្សំ ទម្ងន់២២,៨៨៤ក្រាម (២២គីឡូ ៨៨៤ក្រាម) ព្រមទាំងចាប់យកសម្ភារៈឧបករណ៍សម្រាប់ផលិត និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម