ព័ត៌មានជាតិ
កម្ពុជារំពឹងបំបែកកំណត់ត្រាម្តងទៀត ១១ ខែឆ្នាំ២០២៥ អនុម័តគម្រោងវិនិយោគគិតជាទុនជាង ៩ ប៊ីលានដុល្លារ
បើតាមការគូសបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា នៅឆ្នាំ ២០២៥ កម្ពុជារំពឹងបំបែកកំណត់ត្រាម្តងទៀត ខណៈរយៈពេល ១១ ខែឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគលើសពី ៦០០ គម្រោង គិតជាទំហំទុនវិនិយោគជាង ៩ បីលានដុល្លារ។
ថ្លែងនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅព្រឹកមិញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជារំពឹងនឹងអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) លើសពី ៦០០ គម្រោងនៅឆ្នាំ ២០២៥ ដែលជាកំណត់ត្រាថ្មី ខណៈនៅឆ្នាំ ២០២៤ កម្ពុជាបានបំបែកកំណត់ត្រាម្តងរួចមកហើយក្នុងការអនុម័តគម្រោងវិនិយោគច្រើនបំផុតក្នុងរយៈពេល ៣០ ឆ្នាំ។

លោកថា គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៦០៩ គម្រោង គិតជាទុនវិនិយោគប្រមាណ ៩,៥ ពាន់លានដុល្លារ ដែលកំណត់ត្រាឆ្នាំ ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង។
បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល បានលើកពីកំណើនទំហំពាណិជ្ជកម្មសរុបកម្ពុជា ដែលក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៥ កើនឡើង ១៧% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤។
លោកអះអាងថា ការធ្វើកំណែទម្រង់បានធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់អន្តរជាតិខ្ពស់ លើការទាក់ទាញវិនិយោគពីបទេស។

កម្ពុជាជាប់ចំណាត់ថ្នាក់កំពូលពីទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ទាក់ទាញការវិនិយោគ។ នៅឆ្នាំ ២០២៥ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ ៩ លើពិភពលោកលើសន្ទស្សន៍នៃការទាក់ទាញវិនិយោគផ្ទាល់របស់បរទេស (FDI) បើធៀបទំហំសេដ្ឋកិច្ចប្រទេស។
ក្នុងឱកាសនោះ លោកបន្តអំពាវនាវដល់អ្នកវិនិយោគឯកជនបន្តវិនិយោគឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តីប្រកាសប្តេជ្ញាបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដើម្បីលើកស្ទួយវិស័យឯកជនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


