ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារជប៉ុន ឈានដល់ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ
ប្រទេសជប៉ុន បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រដែលឈានដល់ការទាញសញ្ញាព្រមានអំពីរលកយក្សស៊ូណាមិទៀតផង។

តាមការផ្សាយរបស់ BBC, រញ្ជួយដីបានវាយប្រហារភាគឦសានប្រទេសនៅម៉ោង១១:១៥នាទីយប់ថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥ ជាមួយជម្រៅ៥០គីឡូម៉ែត្រ និងចំណុចកណ្តាលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រពីតំបន់ Aomori។
ជាមួយគ្នានោះ ភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា រញ្ជួយដីនេះជំរុញឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ប៉ុន្តែក្រោយមកការព្រមាននោះ ត្រូវបានដកចេញវិញ។

ដ្បិតមិនមានមនុស្សស្លាប់ ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានឲ្យដឹងថា មនុស្សចំនួន៧នាក់ត្រូវរបួស ហើយមានការព្រមានថា រញ្ជួយដីថ្មី នឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។
សូមជម្រាបជាថ្មី ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយការរញ្ជួយដីបំផុតរបស់ពិភពលោក ពោលគឺជប៉ុនមានការរញ្ជួយដីកើតឡើងយ៉ាងហោចណាស់រៀងរាល់ប្រាំនាទីម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


