សេដ្ឋកិច្ច
ធនាគារកណ្តាលកម្ពុជា-ចិន គ្រោងនឹងពង្រីកកិច្ចសហការបន្ថែមពាក់ព័ន្ធការចែករំលែកព័ត៌មានឥណទាន
លោក Chen Jinxiang ប្រធានធនាគារកណ្តាលចិន បានគូសបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រីកកិច្ចសហការបន្ថែមទៀតពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។

ការលើកឡើងរបស់លោក Chen ធ្វើឡើងក្នុងជំនួបជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ដោយលោកស្រីបណ្ឌិត បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដឹកនាំដោយលោកប្រធាន Chen Jinxiang ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីលើកកម្ពស់កិច្ចសហការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត និងពង្រឹងភាពជាដៃគូយូរអង្វែងរវាងធនាគារកណ្ដាលទាំងពីរ។
កិច្ចពិភាក្សាបានផ្តោតលើប្រធានបទសំខាន់ៗដូចជា ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន នវានុវត្តន៍ហិរញ្ញវត្ថុ និងការស្វែងរកកិច្ចសហការថ្មីៗថែមទៀត។

ក្នុងជំនួបនេះ លោកប្រធាន Chen Jinxiang បានលើកសសើរពីការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយធនាគារជាតិនៃកម្ពុជា នាពេលកន្លងមក។
ទន្ទឹមនេះ លោកប្រធាន ក៏បានគូសបញ្ជាក់បន្ថែមពីគោលបំណងពង្រីកកិច្ចសហការថែមទៀតពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។
ជាការឆ្លើយតប លោកស្រី ជា សិរី ទេសាភិបាល បានស្វាគមន៍ចំពោះគម្រោងពង្រីកកិច្ចសហការនេះ និងបានមានប្រសាសន៍ពីវឌ្ឍនភាពនៃកិច្ចសហការពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានឥណទាន ដែលកម្ពុជាសម្រេចបានជាមួយប្រទេសជាដៃគូសក្តានុពល។

លោកស្រី បានអរគុណដល់ធនាគារកណ្តាលចិន សាខាតំបន់ស្វយ័តក្វាងស៊ី ដែលបានគាំទ្រដល់ការដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយប័ណ្ណនៅតំបន់ស្វយ័តក្វាងស៊ី ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិរៀងខ្លួនក្នុងការដោះដូរពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

លោកស្រី ជា សិរី បានលើកឡើងបន្ថែមថា ភាគីទាំងពីរបាន ពិភាក្សាពីកិច្ចសហការរវៀងធនាគារកណ្តាលនៃប្រទេសទាំងពីរ ជាពិសេសក្នុងប្រព័ន្ធទូទាត់ និងបានស្វែងយល់ពីសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក ជាពិសេសក្នុងគោលដៅជំរុញការវិនិយោគរបស់វិនិយោគិន នៅខេត្តគ័នស៊ី មកកម្ពុជា និងការទូទាត់ទំនិញរវៀងប្រទេសទាំងពីរ ជាប្រាក់យ៉ន់ចិន និងប្រាក់រៀលខ្មែរ។ កន្លងធនាគាកណ្តាលចិនខេត្តគ័នស៊ីតែងតែគាំទ្រយន្តការនេះតាមរយៈការដាក់ឱ្យមានអត្រាប្តូរប្រាក់ផ្ទាល់ផ្លូវការពី ប្រាក់យ៉ន់ចិន មកប្រាក់រៀល ដើម្បីសម្រួលដល់អ្នកជួញដូរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


