Connect with us

សន្តិសុខសង្គម

កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនម្ចាស់ទីតាំងនាំចូលបន្ទះបិទបញ្ចុះកម្ដៅ Cool-Kid ក្លែងក្លាយទៅតុលាការ

បានផុស

នៅ

កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានកសាងសំណុំរឿងបញ្ជូនម្ចាស់ទីតាំងនាំចូល ស្តុក និងចែកចាយបន្ទះបញ្ចុះកម្តៅ ខូលឃីត (Cool-Kid)ក្លែងក្លាយ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។ ការកសាងសំណុំរឿងបញ្ជូនម្ចាស់ទីតាំងនាំចូលផលិតផលបញ្ចុះកម្តៅ ខូលឃីត (Cool-Kid) ទៅតុលាការនេះ ធ្វើឡើងក្រោយពីកម្លាំងជំនាញនៃនាយកដដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឆែកឆេររកឃើញផលិតផលបន្ទះបិទបញ្ចុះកម្តៅម៉ាក ខូលឃីត (Cool-Kid) ក្លែងក្លាយ និងសម្ភារៈខុសច្បាប់ជាច្រើនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យជាម្ចាស់ទីតាំងមានឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ១៩D ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល មន្ត្រី ក.ប.ប និងអាជា្ញធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងស្តុកបន្ទះបញ្ចុះកម្តៅ ខូលឃីត (Cool-Kid) ក្លែងក្លាយ ដោយរកឃើញផលិតផល ខូលឃីត (Cool-Kid) ក្លែងក្លាយ សរុប ៧៤កេសធំ និង៨កេសតូច និងសម្ភារៈវត្ថុតាងសង្ស័យថាជាផលិតផលខុសច្បាប់ចំនួន ៧មុខ ផ្សេងទៀត។

ក្រោយពីឆែកឆេរទីតាំងខាងលើ សមត្ថកិច្ចជំនាញបានសម្រេចដកហូតសម្ភារៈទាំងអស់ជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យបន្ត៕ដោយ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម