កីឡា
ជំនួយនៅជើងទី១ នេះកីឡាករ សែន រ៉ាដេត ដឹកយកទៅឧបត្ថម្ភខាងខេត្តកោះកុង និងនៅបន្តទទួលអំណោយពីមហាជន
កីឡាករគុនខ្មែរ សែន រ៉ាដេត ថាជំនួយសប្បុរសធម៌នៅជើងទី១ នេះរូបគេបានយកទៅឧបត្ថម្ភជនភៀសសឹកនៅឯខេត្តកោះកុងរួចរាល់ហើយដែលកំពុងជួបការលំបាក និងកងទ័ព កម្លាំងនគរបាល ក្នុងទីរួមខេត្ត។

កីឡាករ សែន រ៉ាដេត
អ្នកលេងគុនខ្មែរ សែន រ៉ាដេត បានឲ្យដឹងថា ជំនួយលើកទី១ នេះបានយកទៅឧបត្ថម្ភដល់ជនភៀសសឹក និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកោះកុងរួចរាល់ហើយ។ អំណោយសប្បុរសធម៌ដែលទទួលបានពីមហាជនរួមមាន តង់ មី ត្រីខ ទឹកសុទ្ធ អង្ករ រួមទាំងថវិកាមួយចំនួនផងដែរ។
កីឡាករខាងលើបន្តទៀតថា ពេលមកដល់កន្លែងភៀសសឹកផ្ទាល់គឺប្រជាពលរដ្ឋជួបការលំបាក់ខ្លាំង ដូច្នេះហើយមានតែការជួយគ្នាក្នុងគ្រានេះទេដែលបានជួយសម្រាលទុក្ខលំបាកមួយនេះក្នុងនាមខ្មែរដូចគ្នា។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ។

រ៉ាដេត និងសិស្សពេលប្រគល់អំណោយ
សែន រ៉ាដេត បន្តទៀតថា ខ្លួនរួមទាំងសិស្សក្នុងក្លឹបប្រដាល់គុនខ្មែរដែនសមុទ្រ បន្តនៅទទួលអំណោយសប្បុរសធម៌ពីប្រជាពលរដ្ឋនៅម្ដុំភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ឬអ្នកធ្វើដំណើរកាត់ហ្នឹងដដែលដែលមានបំណងចង់ចូលរួមបរិច្ចាគសម្ភារផ្សេងៗទៀត។ ខ្លួននៅតែបន្តជួយកៀងគររកជំនួយជួយជនភៀសសឹករហូតដល់ប្រជាពលរដ្ឋបានវិលត្រឡប់ទៅផ្ទះវិញ និងបានប្រកបរបររកស៊ីជាធម្មតាវិញ។

រ៉ាដេត និងសិស្សពេលប្រគល់អំណោយ
បញ្ជាក់ដែរថា កីឡាករ សែន រ៉ាដេត បន្ទាប់ពីនាំយកអំណោយសប្បុរសធម៌ជួយដល់ជនភៀសសឹកលើកទី១នេះរួចរាល់ហើយនោះរូបគេឥលូវនេះក៏នៅតែបន្តចាំទទួលអំណោយពីមហាជន ប្រជាពលរដ្ឋបន្តទៀតដែរនៅមុខក្លឹបប្រដាល់គុនខ្មែរដែនសមុទ្រ ម្ដុំភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់។ ប្រសិនបើអ្នកគាំទ្រចង់ចូលរួមឧបត្ថម្ភជួយជនភៀសសឹកតាមរយៈកីឡាករ សែន រ៉ាដេត អាចទំនាក់ទំនងទៅកាន់លេខ 016 377 093 ឬ QR របស់រូបគេ៕


QR របស់ សែន រ៉ាដេត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


