កីឡា
ក្ដៅចិត្តខ្លាំង គ្រូម៉ាឡេស៊ីចង្អុលមុខគណៈកម្មការពីការលំអៀងទៅម្ចាស់ផ្ទះថៃ ក្នុងការប្រកួតកីឡាបញ្ចស៊ីឡាត់
ផ្ទុះការតវ៉ាយ៉ាងខ្លាំងរហូតតម្រួតថៃចេញមុខមកអន្តរាគមន៍ ស្របពេលគ្រូបង្វឹកកីឡាបញ្ចស៊ីឡាត់ របស់ប្រទេសម៉ាឡេស៊ី ខឹងសម្បាររហូតចង្អុលមុខគណៈកម្មការរៀបចំការប្រកួតភ្លាមៗ និងទាញសិស្សចេញពីកន្លែងប្រកួតតែម្ដងដោយសារតែការលំអៀងទៅលើកីឡាការិនីម្ចាស់ផ្ទះថៃ។

នេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ឈ្មោះថា Leo.commentator គឺបង្ហាញពីការមិនពេញចិត្តចំពោះលទ្ធផល និងការលំអៀងរបស់គណៈកម្មការទៅលើម្ចាស់ផ្ទះថៃជាខ្លាំងរហូតដល់មានការតវ៉ា និងមានចលាចលក្នុងបរិវេណប្រកួតថែមទៀតផង។ ក្នុងវីដេអូចំនួន ២នោះគឺមានការតវ៉ារហូតដល់តម្រួតថៃចេញមុខមកសម្របសម្រួល និងក្រុមការងារទាញភាគីតវ៉ាផ្សេងៗចេញទើបក្នុងសាលប្រកួតនោះស្ងប់ស្ងាត់ទៅវិញ។
គេឃើញអ្នកគាំទ្រម្ចាស់ផ្ទះថៃហាក់មិនហ៊ានមាត់កអ្វីឡើយក្នុងពេលនោះ និងបានត្រឹមឈរកាន់ទង់ជាតិនៅស្ងៀមប៉ុណ្ណោះ។ ចំណែកគ្រូបង្វឹក និងគ្រូជំនួយរបស់កីឡាការិនីម៉ាឡេស៊ី ប្រតិកម្មខ្លាំងមែនទែនចំពោះការកាត់សេចក្ដីអំឡុងពេលប្រកួតខ្លាំងរហូតជង្អុលមុខគណៈកម្មការរៀបចំ និងទាញសិស្សចេញភ្លាមៗមិនឲ្យនៅយូរនោះឡើយ ព្រោះស្អប់ខ្ពើមចំពោះការលំអៀងទៅលើម្ចាស់ផ្ទះថៃ។

រូបភាពតវ៉ាការប្រកួត
ចំណែកការប្រកួតបាល់ទះក្នុងសាលផ្នែកនារី នៅវគ្គផ្ដាច់ព្រ័ត្ររវាង ថៃ និងវៀតណាម ក៏ផ្អើលក្នុងបណ្ដាញសង្គមផងដែរ ពិសេសគឺ Tik Tok តែម្ដង។ បើទោះជាលទ្ធផលបានបញ្ចប់ហើយក្ដី ប៉ុន្តែការមិនពេញចិត្ត និងមិនអស់ចិត្តលើគ្រាប់បាល់ចុងក្រោយដែលកាត់សេចក្ដីឲ្យម្ចាស់ផ្ទះឈ្នះមេដាយមាស។ ស្របពេលការប្រកួតនោះដូចជាមិនបង្ហាញវីដេអូសាឡើងវិញ (Video Challenge) នោះទេ។ គ្រាន់តែអាជ្ញាកណ្ដាលទង់លើកបង្ហាញថា បាល់ចេញភ្លាម គ្រូបង្វឹករបស់ក្រុមបាល់ទះផ្នែកនារីវៀតណាម សម្ដែងការហួសចិត្តរហូតលើកមេដៃដាក់ រួចហើយលើកដៃមកសំពះអាជ្ញាកណ្ដាលកាន់ទង់ភ្លាមៗនោះទៀតផង និងដើរចេញដោយហួសចិត្ត។

បណ្ដាសារព័ត៌មានវៀតណាម និងអាខោន Tik Tok វៀតណាមជាច្រើនបានបង្ហោះពីការហួសចិត្តចំពោះការកាត់សេចក្ដីនៅគ្រាប់បាល់ចុងក្រោយនេះ និងមានការបង្ហាញអំពីការខកចិត្តជាខ្លាំងចំពោះការចាញ់ដោយមិនអស់ចិត្តក្នុងវគ្គដណ្ដើមមេដាយមាស៊ីហ្គេម លើកទី៣៣ ដែលកំពុងធ្វើនៅប្រទេសថៃ។ បញ្ចប់ការប្រកួតយ៉ាងតានតឹងរហូតដល់ ៥សិតគឺថៃយកឈ្នះវៀតណាម ៣-២ សិត ដោយសិតចុងក្រោយពិន្ទុប្រដេញគ្នារហូត ២៥-២៣។
នេះលើកយកត្រឹមតែពីរប្រភេទកីឡាប៉ុណ្ណោះមានការរិះគន់ និងការមិនពេញចិត្តជាខ្លាំងចំពោះលទ្ធផល និងការរៀបចំរបស់ម្ចាស់ផ្ទះថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ប៉ុន្តែក៏នៅមានការប្រកួតកីឡាផ្សេងៗទៀតដែលមានបញ្ហា៕



អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


