Connect with us

ព័ត៌មានជាតិ

គម្រោងវិនិយោគតម្លៃ​ទុន​ប្រមាណ ៣២៣ លានដុល្លារ ស្នើ​សុំ​ចុះបញ្ជី​វិនិយោគលក្ខណៈ​សម្បត្តិគ្រប់គ្រាន់

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​បើកកិច្ចប្រជុំ ដើម្បី​ពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣ គម្រោង ដែលមានតម្លៃ​ទុនវិនិយោគប្រមាណ ៣២៣ លាន​ដុល្លារ។

កាលពីរសៀល​ថ្ងៃ ១៩ ខែ​មីនា ម្សិលមិញនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំកិច្ចប្រជុំច្រកចេញចូលតែ​មួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៣ គម្រោង ដែលធ្វើឡើង​ក្រោមវត្តមាន​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការ​ចូលរួមពី​តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គម្រោងវិនិយោគដែលស្នើ​សុំ​ពិនិត្យ​មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១២ គម្រោង ក្នុង​នោះមាន (ផលិតគ្រឿងសម្អាង, ផ្គុំដំទ្បើងបរិក្ខារ​អគ្គិសនី, ផលិតក្រណាត់ ជ្រលក់ពណ៌ និងផលិតផលវាយនភ័ណ្ឌ, ផលិតសម្ភារៈផ្ទះបាយ, ផ្គុំដំទ្បើងរថយន្ត, ផលិត​មីនិងគ្រឿងបន្សំសម្រាប់មី, ផលិតសម្ភារៈបោះជំរំ សម្ភារៈកីទ្បានិងគ្រឿងបន្ទាប់បន្សំ, ផលិតផើងផ្កា និងសម្ភារៈតុបតែង​លម្អក្នុងសួនច្បារគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម​, ផលិតផលិតផលកម្ចាត់សត្វល្អិត, និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អានុភាព ១៥០ មេហ្កាវ៉ាត់)។

គម្រោងវិនិយោគទាំង​នេះ​អាចបង្កើតការងារបានប្រមាណ ៧ ពាន់កន្លែង និងមាន​ទីតាំង​នៅខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និងមណ្ឌលគិរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម