ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើងពេលបិទការជួញដូរ ប៉ុន្តែធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍
តម្លៃប្រេងអន្តរជាតិបានកើនឡើងប្រហែល ១% ពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ជុំវិញវិធានរបស់អាមេរិកលើការបិទផ្លូវកប៉ាល់ដឹកប្រេងវេណេស៊ុយអេឡា ខណៈវិនិយោគិនបន្តឃ្លាំមើលពីដំណោះស្រាយសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅប្រភេទម៉ាក Brent បានកើនឡើង ៦៥ សេន ឬ ១,១% ដល់ ៦០,៤៧ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៥១ សេន ឬ ០,៩% ដល់ ៥៦,៦៦ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងទាំង ២ បានធ្លាក់ចុះប្រហែល ១% ដែលជាការបន្តពីការធ្លាក់ចុះ ៤% នៅសប្ដាហ៍មុន។
បញ្ហាដែលអាមេរិកបិទផ្លូវ និងរឹបអូសកប៉ាល់ដឹកប្រេងវេណេស៊ុយអេឡា បានគំរាមកំហែងដល់ការផ្គត់ផ្គង់សកល យ៉ាងណាមិញ ផលប៉ះពាល់ដែលធ្វើឱ្យប្រេងឡើងថ្លៃនៅតែមានកម្រិត ចំពេលដែលវិនិយោគិនព្រួយបារម្ភពីកំណើននៃការផ្គត់ផ្គង់ប្រេងសកល ក៏ដូចជាដំណោះស្រាយសន្តិភាពពាក់ព័ន្ធនឹងអ៊ុយក្រែន និងរុស្ស៊ី៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


