កីឡា
AFC គ្រោងចាត់វិធានការធ្ងន់ធ្ងរលើអាជ្ញាកណ្តាលក្នុងកីឡាស៊ីហ្គេម នៅថៃ
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងពិនិត្យមើលនូវការកាត់សេចក្តីរបស់ក្រុមអាជ្ញាកណ្តាលសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស ក្នុងកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ រវាងក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម និងក្រុមជម្រើសជាតិនារីហ្វីលីពីន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥។

គ្រប់អ្នកដែលបានមើលវីដេអូនៃការប្រកួតនោះសុទ្ធតែឃើញយ៉ាងច្បាស់ពីបាល់ស្ថិតនៅក្នុងជំហរល្បែង (On Side) ប៉ុន្តែអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលបានចាប់កំហុសបាល់ក្រៅជំហរល្បែង (Off Side) ដែលបានដកគ្រាប់បាល់របស់ក្រុមនារីវៀតណាមធ្វើឲ្យការប្រកួតនោះបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ហើយការទាត់ប៉េណាល់ទីកាត់សេចក្តី ហ្វីលីពីន បានឈ្នះ ដោយលទ្ធផល ៦-៥ ដើម្បីទទួលបានមេដាយមាស ខណៈ វៀតណាម ទទួលបានមេដាយប្រាក់។

ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលបានទទួលរងការរិះគន់យ៉ាងខ្លាំង ជាពិសេសពីអ្នកគាំទ្រវៀតណាមតែម្តង។ អាជ្ញាកណ្តាលដែលដឹកនាំការប្រកួតនោះគឺលោកស្រី Rebecca Durcau ជាជនជាតិអូស្ត្រាលី ខណៈជំនួយការអាជ្ញាកណ្តាលគឺអ្នកស្រី Phutsavan Chanthavong ជាជនជាតិឡាវ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) គ្រោងនឹងពិនិត្យឡើងវិញ និងអាចចាត់វិធានការធ្ងន់ធ្ងរលើអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាល ដោយផ្អែកលើរបាយការណ៍បច្ចេកទេសរបស់លោក Yongmei Cui ដែលជាអ្នកវាយតម្លៃអាជ្ញាកណ្តាល។

តាមការឲ្យដឹងពី សហព័ន្ធកីឡាបាល់ទាត់វៀតណាម ថា តំណាង គណៈកម្មាធិការអាជ្ញាកណ្តាលរបស់ AFC បានសុំទោសជាលក្ខណៈបុគ្គលដល់សហព័ន្ធកីឡាបាល់ទាត់វៀតណាម និងក្រុមបាល់ទាត់នារីវៀតណាមចំពោះកំហុសដ៏ធ្ងន់ធ្ងរដែលបានបង្កើតឡើងដោយជំនួយការអាជ្ញាកណ្តាល Phutsavan Chanthavong។

ចំណាត់ការលំអិតយ៉ាងណា នៅមិនទាន់សម្រេចឡើយ ដោយត្រូវរង់ចាំពិនិត្យមើលឡើងវិញឲ្យច្បាស់លាស់ជាមុនសិន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


