ព័ត៌មានអន្ដរជាតិ
តាមពិត អ្នកបង្ហោះដ្រូនធ្វើឲ្យផ្អើលព្រលានយន្តហោះសុវណ្ណភូមិថៃ ថ្ងៃមុន គឺជាជនជាតិមីយ៉ាន់ម៉ា
ពេលនេះដឹងច្បាស់ហើយថា តាមពិតទៅអ្នកដែលបង្ហោះដ្រូនបង្កការភ័យឆោឡោ ផ្អើលពេញអាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២១ខែធ្នូ គឺជាជនជាតិមីយ៉ាន់ម៉ាសោះ។

តាមការផ្សាយរបស់ Khaosod, ជនជាតិមីយ៉ាន់ម៉ាចំនួន៤នាក់ឈ្មោះ Aung អាយុ៣២ឆ្នាំ, Sane អាយុ២៤ឆ្នាំ, Kyaw Zin អាយុ២១ឆ្នាំនិង Thein Zaw អាយុ៣៤ឆ្នាំ ត្រូវបានប៉ូលិសក្រុងបាងកក ចាប់ខ្លួន ហើយពួកគេសារភាពថា ពួកគេបង្ហោះដ្រូនដើម្បីដឹកជញ្ជូនទំនិញមួយចំនួន ដើម្បីយកទៅលក់បន្តឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ក្នុងការចុះឆេកឆេរ ប៉ូលិសក្រុងបានចូលបន្ទប់សណ្ឋាគារក្នុងខ័ណ្ឌ Lat Krabang ដោយរកឃើញដ្រូន DJI ចំនួន១០គ្រឿង។

រម្លឹកទៅកាលពីចុងសប្តាហ៍ ដ្រូនហោះក្បែរព្រលានយន្តហោះសុវណ្ណភូមិ បានបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចចំពោះអ្នកដំណើរក៏ដូចជាពលរដ្ឋក្នុងទីក្រុង ឈានដល់មន្ត្រីជំនាញ បើកការស៊ើបអង្កេតជាបន្ទាន់។
ចុងក្រោយមន្ត្រីថៃ ក៏បានរកឃើញឈានដល់ការចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ា ទាំង៤នាក់នេះ។

តាមច្បាប់អាកាសចរណ៍ស៊ីវិលរបស់ថៃ ការបង្ហោះដ្រូនក្បែរអាកាសយានដ្ឋានក្នុងរង្វង់ចម្ងាយ ៩ គីឡូម៉ែត្រ ដោយគ្មានការអនុញ្ញាត គឺជាបទល្មើសធ្ងន់ធ្ងរ។
ជនល្មើសអាចជាប់ពន្ធនាគាររហូតដល់ ១ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤០ ០០០ បាត ហើយប្រសិនបើដ្រូននោះមិនបានចុះបញ្ជីត្រឹមត្រូវទៀតនោះ អ្នកបង្ហោះអាចប្រឈមនឹងទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ បន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoនិស្សិតបរទេស ១៧០នាក់ ទស្សនកិច្ចខេត្តរតនគិរី ស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច


