Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ ៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ម៉ូតូ

បានផុស

នៅ

ជនសង្ស័យចំនួន០៦នាក់ ជាប់ពាក់ព័ន្ធនឹងករណីធាក់ប្លន់យកម៉ូតូ តែមិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល បើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានប្រាប់ឲ្យដឹងថា ក្រោយកើតមានអំពើធ្លាក់ប្លន់ និងទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបើកការចុះស្រាវជ្រាវបន្ទាន់ភ្លាម ដោយប្រើពេលវេលាត្រឹម១០ម៉ោងប៉ុណ្ណោះ ក្នុងការឈានទៅបង្ក្រាបក្រុមជនសង្ស័យបានជាបន្តបន្ទាប់ ក្រោយពួកគេប្រព្រឹត្តិសកម្មភាពបទល្មើសរួច។

លោកអធិការបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ក៏ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់រួចរាល់។

គួររំលឹកថា ករណីធាក់ប្លន់មិនបានសម្រេចនេះបានកើតឡើងកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នៅ វេលា២៣និង០០នាទីកន្លងទៅ នៅចំណុចផ្លូវបេតុង ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ អំពើប្លន់នេះ ក្រុមជនសង្ស័យពុំបានប្រើប្រាស់សម្ភារៈ អាវុធអ្វីនោះឡើយ ពោលគឺធាក់ផ្ទួលជនរងគ្រោះឲ្យដួល ប៉ងប្លន់យកម៉ូតូតែមិនសម្រេច ខណៈជនរងគ្រោះរងរបួសស្រាល៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម