Connect with us

កីឡា

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ ឧបត្ថម្ភ​ជំនួយ​តាម​រយៈ​ក្រសួង​អប់រំ​ ដល់​សិស្សានុសិស្ស​​ភៀស​សឹក

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នេះ​លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ បាន​នាំយក​ជំនួយ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ​ ជូន​ដល់ ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដើម្បី​ជួយ​ដល់​ជន​ភៀសសឹក​ ពិសេស​សិស្សានុសិស្ស​ដែល​បាន​ផ្អាក​ការ​រៀនសូត្រ​អំឡុង​ពេល​ការឈ្លានពាន​របស់​សៀម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រគល់​ព្រឹកមិញ

លោក​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​នេះ​តំណាង​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​នាំ​យក​ជំនួយ​មួយ​ចំនួន​ធំ​ពី​អូឡាំពិក​អន្តរជាតិ​ (IOC) ប្រគល់​ជូន​តាម​រយៈ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ស្រប​តាម​ការ​អំពាវនាវ​កន្លង​ទៅ​ដើម្បី​ជួយ​សម្រួល​ដល់​ជនភៀសសឹក​។ ពិសេស​នោះ​គឺ​សិស្សានុសិស្ស​ដែល​កំពុង​ភៀស​ខ្លួន​ និង​កំពុង​ផ្អាក​ការ​សិក្សា​អំឡុង​ពេល​ឈ្លានពាន​ពេល​នេះ។​

ទិដ្ឋភាព​ប្រគល់​ព្រឹកមិញ

តំណាង​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ សម្ភារ​កីឡា​ដូច​ជា​បាល់​ សី​ និង​ឧបករណ៍​ជា​ច្រើន​នេះ​នឹង​ជួយ​ដល់​សិស្សានុសិស្ស​​បាន​លេង​កម្សាន្ត​សប្បាយ​កាត់​បន្ថយ​ភាព​តានតឹង​ ភាព​ស្មុគស្មាញ​ និង​បាន​លេង​កីឡា​នៅ​តាម​ទីកន្លែង​ដែល​ភៀស​ខ្លួន។​ មួយ​វិញ​ទៀត​ជា​ការ​លើក​ទឹកចិត្ត​ដល់​គ្រូ​ៗ​ សិស្សានុសិស្ស​ និង​ក្រុម​គ្រួសារ​ជន​ភៀសសឹក​ផង​ដែរ​អំឡុង​ស្ថានភាព​លំបាក​។​

ទិដ្ឋភាព​ប្រគល់​ព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ សម្ភារ​ដែល​ប្រគល់​ជូន​ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កាល​ពី​ព្រឹកមិញ​នេះ​មាន​ជា​អង្ករ​ បាល់​ សី​ អាវ​កីឡា​ ក្រមា​ និង​របស់​ប្រើប្រាស់​ផ្សេងៗ​ជា​ច្រើន​មុខ​ទៀត។​ នេះ​ជា​លើក​ទី២​ ផង​ដែរ​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ជួយ​ដល់​ជន​ភៀសសឹក​អំឡុង​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​ខ្មែរ​អំឡុង​ពេល​នេះ៕​

ទិដ្ឋភាព​ប្រគល់​ព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម