Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ រអ៊ូរទាំរឿងមិនបានរង្វាន់ណូបែលសន្តិភាព ក្នុងជំនួបជាមួយលោកណេតាន់យ៉ាហ៊ូ

បានផុស

នៅ

ឧបករណ៍បំពងសំឡេង (Mic) ដែលមិនបានបិទ បានថតជាប់សំឡេងលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរអ៊ូរទាំទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំពីការដែលលោកមិនទទួលបានការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ណេតាន់យ៉ាហ៊ូ (បែរខ្នង) និង​លោកត្រាំ /រូបថត៖ Getty

យោង​តាម​ Independent ក្នុងព្រឹត្តិការណ៍នៅរីសត Mar-a-Lago កាលពីថ្ងៃចន្ទ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០២៥ លោកត្រាំ ត្រូវបានគេឮសំឡេងនិយាយថា «តើខ្ញុំទទួលបានការកោតសរសើរទេ? ទេ! ខ្ញុំបានបញ្ចប់វា (សង្រ្គាម) ចំនួន៨ហើយ»។ បន្ទាប់មក លោកបានបង្ហាញការមិនពេញចិត្តចំពោះការដែលគណៈកម្មការណូបែល បានប្រគល់រង្វាន់សន្តិភាពណូបែលឆ្នាំ២០២៥ ទៅឲ្យមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី María Corina Machado ជំនួសរូបលោកទៅ​វិញ។

ជា​ការ​ឆ្លើយតប លោកណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលនឹងប្រគល់រង្វាន់អ៊ីស្រាអែល (Israel Prize) ដែលជាមេដាយកិត្តិយសខ្ពស់បំផុតរបស់ប្រទេសនេះ ជូនដល់លោកត្រាំ។ នេះគឺជាលើកដំបូងបំផុត ដែលរង្វាន់នេះត្រូវប្រគល់ជូនជនបរទេស ដែលមិនមែនជាពលរដ្ឋអ៊ីស្រាអែល ដើម្បីតបស្នងនឹងការគាំទ្ររបស់លោកចំពោះរដ្ឋអ៊ីស្រាអែល។

ក្រៅពីនេះ កាលពីដើមខែធ្នូ លោកត្រាំ ក៏ទើបតែទទួលបាន «រង្វាន់សន្តិភាព» ថ្មីមួយពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ផងដែរ។ ទោះបីជាទទួលបានរង្វាន់ជាបន្តបន្ទាប់ពី​មនុស្ស​ជិតស្និទ្ធក៏ដោយ ប៉ុន្តែតាមរយៈសំឡេងដែលថតជាប់នេះ បានបង្ហាញថា លោកត្រាំ នៅតែមានការអាក់អន់ចិត្តដែលសហគមន៍អន្តរជាតិមិនទាន់ទទួលស្គាល់ស្នាដៃរបស់លោកជាផ្លូវការតាមរយៈពាន​រង្វាន់ណូបែល៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម