កីឡា
Messi ត្រូវគេជ្រើសរើស ជាអត្តពលិកកំពូលក្នុងសតវត្សទី ២១ ខណៈ Ronaldo ស្ថិតនៅលេខ ១០
ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi ត្រូវបានកាសែតដ៏ធំរបស់ បារាំង Le Journal de Québec វាយតម្លៃ ជាអត្តពលិកកំពូលសម្រាប់សតវត្សទី ២១ ខណៈ Cristiano Ronaldo ដែលជាគូប្រជែងធំបំផុតរបស់គាត់ ត្រូវគេចាត់ថ្នាក់នៅលេខរៀងទី ១០ ឯណោះ។

កាសែត Le Journal de Québec បានសម្រេចផ្តល់តំណែងកំពូលតារាងទៅឱ្យ Lionel Messi ដោយសារតែសមិទ្ធផលជាច្រើនរបស់គាត់ ទាំងនៅក្រុមជម្រើសជាតិ និងក្លិបអាជីព។ ម្ចាស់ពាន Ballon d’Or ៨ សម័យរូបនេះ តែងតែក្លាយជាកីឡាករ ដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងក្រុម ដែលធ្លាប់លេង និងកំពុងលេង ដូចជា Barcelona, Paris Saint-Germain និងចុងក្រោយនេះ Inter Miami។ ដោយឡែកនៅជម្រើសជាតិវិញ Messi ទើបតែសាងប្រវត្តិសាស្ត្រដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីឈ្នះពានបាល់ទាត់ជើងឯកពិភពលោក World Cup 2022 ជាមួយ អាហ្សង់ទីន ជាលើកដំបូង។

ងាកមកកាន់អ្នកនៅចំណាត់ថ្នាក់បន្ទាប់វិញ គឺតារាបាល់ឱប NFL និងម្ចាស់ពាន Super Bowl ៧ ដងលោក Tom Brady ស្ថិតនៅលេខ ២ ខណៈដែលលេខ ៣ បានទៅលើលោក Michael Phelps ជាអតីតកីឡាករហែលទឹក និងជាអត្តពលិកអូឡាំពិកដែលទទួលមេដាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដល់ទៅ ២៨ គ្រឿង។ សម្រាប់ចំណាត់ថ្នាក់បន្តបន្ទាប់ទៀត រួមមានអតីតកីឡាការិនីវាយសី Serena Williams ស្ថិតនៅលេខ ៤ និង អតីតកីឡាកររត់ប្រណាំង Usain Bolt ស្ថិតនៅលេខ ៥។

ចំណាត់ថ្នាក់លេខ ៦ បានទៅលើកីឡាករបាល់បោះ អាមេរិក Lebron James ខណៈលេខ ៧ គឺកីឡាករវាយសី Novak Djokovic។ ចំណែកលេខ ៨ គឺកីឡាការិនីកាយសម្ព័ន្ធ Simone Biles, លេខ ៩ គឺកីឡាករបាល់បោះលោក Kobe Bryant និងចុងក្រោយ Cristiano Ronaldo ស្ថិតនៅលេខ ១០។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់របស់អត្តពលិកទាំង ១០ ល្អបំផុតក្នុងសតវត្សទី ២១ ដែលវាយតម្លៃដោយ Le Journal de Québec៖
១. Lionel Messi (កីឡាករបាល់ទាត់-អាហ្សង់ទីន)
២. Tom Brady (កីឡាករបាល់ឱប-អាមេរិក)
៣. Michael Phelps (កីឡាករហែលទឹក-អេមេរិក)
៤. Serena Williams (កីឡាការិនីវាយសី-អាមេរិក)
៥. Usain Bolt (កីឡាកររត់ប្រណាំង-ចាម៉ៃកា)
៦. LeBron James (កីឡាករបាល់បោះ-អាមេរិក)
៧. Novak Djokovic (កីឡាករវាយសី-ស៊ែប៉ី)
៨. Simone Biles (កីឡាការិនីកាយសម្ព័ន្ធ-អាមេរិក)
៩. Kobe Bryant (កីឡាករបាល់បោះ-អាមេរិក)
១០. Cristiano Ronaldo (កីឡាករបាល់ទាត់-ព័រទុយហ្គាល់)៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Marca
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


