Connect with us

សេដ្ឋកិច្ច

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ​អនុម័តដាក់ឱ្យប្រើប្រាស់ ​ការផ្តល់អាជ្ញាបណ្ណ និង​គ្រប់គ្រង​អាជីវកម្មទ្រព្យឌីជីថល

បានផុស

នៅ

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ​នៅថ្ងៃទី ៣១ ​ខែធ្នូ ​ឆ្នាំ ២០២៥ ​បាន​អនុម័ត​ដាក់ឱ្យប្រើប្រាស់​នូវ​ប្រកាសស្តីពី ​«ការផ្តល់អាជ្ញាបណ្ណ និងការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យឌីជីថល» របស់និយ័តករ​មូល​បត្រកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និយ័តករ​មូល​បត្រកម្ពុជាបានបញ្ជាក់ថា​ ​បុគ្គលដែលទទួលបានជោគជ័យ​ក្នុងការសាកល្បង​បច្ចេកវិទ្យា​ព័ត៌មាន ​គំរូអាជីវកម្ម ផលិតផល ឬសេវាកម្ម​ដែលពាក់ព័ន្ធ​នឹងទ្រព្យឌីជីថលក្នុង​បរិស្ថាន​សាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង​វិស័យមូលបត្រ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ​ធ្វើអាជីវកម្ម​ទ្រព្យឌីជីថលមក ​និយ័តករ​មូល​បត្រកម្ពុជា។

ប្រកាសស្តីពី ​«ការផ្តល់អាជ្ញាបណ្ណ និងការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យឌីជីថល» បែងចែកជា ៩ ជំពូក ៦៣ ប្រការ ដោយបានកំណត់ពីលក្ខខណ្ឌ និង​នីតិវិធី​ក្នុង​ការ​ផ្តល់​អាជ្ញាបណ្ណ បន្តអាជ្ញាបណ្ណ និង​កាតព្វកិច្ច​ផ្សេងៗរបស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ភ្នាក់ងារ​ទ្រព្យ​ឌីជីថល និង​បុគ្គល​ពាក់ព័ន្ធ ផ្សេង​ទៀត ក្នុង​ទិសដៅ​ធានា​ឱ្យ​មាន​នូវ​​សុច្ចរិតភាព​ទីផ្សារ តម្លាភាព សណ្តាប់ធ្នាប់ និង​កិច្ច​ការពារ​វិនិយោគិន។

​ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល របស់និយ័តករ​មូល​បត្រកម្ពុជា បានចូល​រួមចំណែកអនុវត្ត​គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយ​ស្របតាមការចង្អុលបង្ហាញផ្លូវដោយ​គោល​នយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ព្រមទាំងស្រប​តាមតម្រូវការ​ចាំបាច់ចំពោះមុខសម្រាប់ការបន្តអភិវឌ្ឍ​ទីផ្សារមូល​បត្រ​កម្ពុជា៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម