ព័ត៌មានអន្ដរជាតិ
EU បារម្ភថា គោលនយោបាយរបស់ ត្រាំ លើគ្រីបតូ អាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុប្លុក
មន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ មានការ ព្រួយបារម្ភថា ការផ្លាស់ប្តូរគោលនយោបាយក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកស្ដីពីរូបិយប័ណ្ណគ្រីបតូ ឬលុយឌីជីថល អាចធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពផ្នែករូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុរបស់ប្លុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើអធិបញ្ជាថ្មី ដើម្បីបង្កើត «ទុនបំរុងរូបិយប័ណ្ណគ្រីបតូជាយុទ្ធសាស្ត្រ» ដោយងាកចេញពីគោលនយោបាយនៃរដ្ឋបាលចាស់របស់អតីតប្រធានាធិបតី ចូ បៃដិន។
ប្រធានរដ្ឋមន្រ្ដីអឺរ៉ុប លោក Paschal Donohoe បាននិយាយបន្ទាប់ពីការពិភាក្សាលើគោលនយោបាយថ្មីស្ដីពីគ្រីបតូរបស់សហរដ្ឋអាមេរិកថា៖ «ការផ្លាស់ប្តូរគោលនយោបាយក្នុងតំបន់ផ្សេងទៀត អាចជះឥទ្ធិពលដល់ពួកយើងនៅទីនេះ ក្នុងទ្វីបអឺរ៉ុប»។
លោកបន្តថា៖ «កិច្ចពិភាក្សាទាំងនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងស្វ័យភាពរបស់យើង និងស្ថិរភាពនៃរូបិយប័ណ្ណរបស់យើង»។ លោកបានបន្ថែមទៀតថា ការបង្កើតប្រាក់អឺរ៉ូឌីជីថលដោយធនាគារកណ្តាលអឺរ៉ុប (ECB) ឥឡូវនេះ មានសារៈសំខាន់ណាស់ក្នុងការបន្តទៅមុខ។

គួរបញ្ជាក់ថា ECB បាននិងកំពុងធ្វើការលើប្រាក់អឺរ៉ូឌីជីថល ចាប់តាំងពីឆ្នាំ ២០២០ បន្ទាប់ពីការប្រកាសឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Facebook អំពីការបង្កើតគ្រីបតូផ្ទាល់ខ្លួន ឈ្មោះ Libra ដោយបង្កើនជាការព្រួយបារម្ភក្នុងចំណោមនិយតករទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
គម្រោង Libra ដែលក្រោយមកប្តូរឈ្មោះទៅជា Diem ត្រូវបានបោះចោលវិញនៅដើមឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ លោក Pierre Gramegna ប្រធានយន្តការស្ថិរភាពអឺរ៉ុបបានព្រមានថា ការគាំទ្ររបស់អាមេរិកលើគ្រីបតូ អាចលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចាប់ផ្តើមបង្កើតប្រព័ន្ធទូទាត់ផ្ទាល់ខ្លួនរបស់ខ្លួនម្តងទៀត។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនៃគោលនយោបាយរបស់អាមេរិកបែបនេះ អាចគំរាមកំហែងដល់អធិបតេយ្យភាពរបស់អឺរ៉ុប ព្រោះវាអាចជំរុញឱ្យមានចំណាប់អារម្មណ៍ក្នុងការបង្កើតប្រព័ន្ធទូទាត់ធំៗ ដោយប្រើប្រាស់ «គ្រីបតូដែលមានស្ថិរភាពតម្លៃ» ដែលគ្របដណ្ដប់ដោយប្រាក់ដុល្លារអាមេរិក»។
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


