សន្តិសុខសង្គម
សមត្ថកិច្ចខេត្តត្បូងឃ្មុំស្រាវជ្រាវករណីឃាតកម្ម សម្លាប់រួចយកសពប្លុងចោលក្នុងចម្ការកៅស៊ូ
ជនសង្ស័យជាជនជាតិចិន ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ធើ្វការស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធឃាតកម្ម សម្លាប់ជនរងគ្រោះរួចយកសពនិងរថយន្ត ទៅប្លុងចោលនៅក្នុងចម្ការកៅស៊ូមួយកន្លែង បង្កមានការភ្ញាក់ផ្អើល។

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ ពិនិត្យក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ និង ក្រោមកិច្ចសហការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ឈានដល់ចាប់បានជនសង្ស័យចំនួន៦នាក់ ជាជនជាតិចិន ពាក់ព័ន្ធករណីអំពើឃាតកម្ម យកមកសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្ត។

បើតាមលោកឧត្តមសេនីយ៍ត្រី ចក់ សុខកៅ ស្នងការរងបានឲ្យដឹងថា កាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២៦ មានក្រុមកម្មករចៀរជ័រកៅស៊ូមួយក្រុម បានប្រទះឃើញមួយគ្រឿងបើកមកឈប់ក្នុងចម្ការកៅស៊ូបានបន្តិចរថយន្តនោះក៏ប្រញាប់ប្រញាល់បើកចេញទៅខាងក្រៅវិញ។ដោយមានការសង្ស័យកម្មកររូបនោះបានជិះម៉ូតូទៅមើលក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ។
ចំពោះករណីប្រទះឃើញសាកសពមនុស្សស្លាប់ នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ កាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២និង១០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទទួលបានព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង រាយការណ៍មកថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសព ភេទប្រុស ស្លាប់នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ ស្ថិតនៅចំណុច ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងពេទ្យកោសល្យវិច្ច័យនៃមន្ទីរពេទ្យបង្អែកស្រុកមេមត់ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងពិនិត្យសាកសពបុរសម្នាក់ស្លាប់។


លុះវេលាម៉ោង០៨និង២០នាទី ថ្ងៃខែឆ្នាំដ៏ដែរ កម្លាំងជំនាញទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ប្រទះឃើញរថយន្ត០១គ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស (គ្មានស្លាកលេខ) យកទៅប្លុងចោល នៅចំណុចក្នុងព្រៃស្ថិតនៅភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភ្លាមៗកម្លាំងជំនាញបានចុះត្រួតពិនិត្យរថយន្តខាងលើ ពិតជាមានការពាក់ព័ន្ធករណីខាងលើ រថយន្តនេះកម្លាំងយើងយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីធ្វើការស្រាវជ្រាវ។
ជនរងគ្រោះឈ្មោះ Xiao yang (ឈ្មោះហៅក្រៅ)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន សាកសពជនរងគ្រោះជំនាញការិយាល័យបច្ចេកទេសដឹកបញ្ជូនទៅនាយកដ្ឋានបច្ចេកទេស អគ្គស្នងកាដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី។
ដោយឡែកជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានដល់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីបន្តនីតិវិធីតាមច្បាប់៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


