ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ សួរ UN ថា ម្តេចនៅស្ងៀម បើលោក ត្រាំ គំរាមខ្លួន ខ្លាំងប៉ុណ្ណឹងហើយ?
បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមជាបន្តបន្ទាប់ដោយប្រើវោហាសាស្រ្តខ្លាំងក្លាលើខ្លួនស្រាប់តែប្រទេសអ៊ីរ៉ង់មានប្រតិកម្មទៅអង្គការសហប្រជាជាតិ ដោយបន្ទោសចំពោះភាពអសកម្មនិងសួរUN ថា ម្តេចក៏នៅស្ងៀម?

ដោយទ្រាំមិនបាន ទីក្រុងតេហេរ៉ង់ ក៏ដាច់ចិត្តដាក់លិខិតមួយច្បាប់ទៅប្រមុខ UN លោក Antonio Guterres កាលពីថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦ ដោយក្នុងនោះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ Amir Saeid Iravani ចោទលោកត្រាំថា ញុះញង់ឲ្យកើតអំពើហិង្សា ភាពចលាចល និងសកម្មភាពភេរវកម្ម។
ក្នុងលិខិតនោះលោក Iravani សរសេរថា៖ «ប្រធានាធិបតីអាមេរិក បានគំរាមកំហែងដោយចំហដល់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នូវការប្រើប្រាស់កម្លាំងបាយ និងការជ្រៀតជ្រែក ដោយប្រកាសថា យើងបានរៀបចំអាវុធរួចជាស្រេច និងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើសកម្មភាព។សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដដែលៗ និងដោយចេតនាទាំងនេះ បង្ហាញពីទម្រង់នៃអាកប្បកិរិយាខុសច្បាប់ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក»។
ក្នុងលិខិតនោះដែរ ទីក្រុងតេហេរ៉ង់ ក៏បានរៀបរាប់លម្អិតបន្ថែមអំពីប្រវត្តិដ៏វែងឆ្ងាយនៃការចោទប្រកាន់លើការជ្រៀតជ្រែករបស់អាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ រួមមាន៖ រដ្ឋប្រហារឆ្នាំ១៩៥៣, ការគាំទ្រដល់លោក សាដាម ហ៊ូសេន ក្នុងអំឡុងសង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់, ការបាញ់ទម្លាក់យន្តហោះស៊ីវិល Iran Air ជើងហោះហើរ ៦៥៥ និងការធ្វើឃាតឧត្តមសេនីយ៍ Qassem Soleimani កាលពី៦ឆ្នាំមុន។

ដូច្នេះហើយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានអំពាវនាវដល់ UN សូមកុំនៅស្ងៀម ហើយត្រូវថ្កោលទោសយ៉ាងដាច់អហង្ការនិងខ្លាំងក្លាចំពោះសេចក្តីថ្លែងការណ៍បញ្ឆេះកម្តៅ និងមានលក្ខណៈញុះញង់ទាំងនេះ។ លើសពីនេះ អ៊ីរ៉ង់ទាមទារឲ្យអាមេរិកអនុវត្តតាមច្បាប់អន្តរជាតិ បញ្ឈប់រាល់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងបាយ។
មុននេះ លោកត្រាំ ព្រមានថា អាមេរិកបាន«ត្រៀមលក្ខណៈរួចជាស្រេច» ក្នុងការធ្វើអន្តរាគមន៍យោធា បើរដ្ឋាភិបាលអ៊ីរ៉ង់ប្រើប្រាស់កម្លាំងយ៉ាងសាហាវដើម្បីបង្រ្កាបបាតុករ ដែលកំពុងតវ៉ាទូទាំងប្រទេស ដោយសារខឹងនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
បាតុកម្មដែលអូសបន្លាយមួយសប្តាហ៍ហើយនោះ បានរីករាលដាលដល់ទីក្រុងជាច្រើន រួមមានទីក្រុង Isfahan និង Qom ដែលជាមូលដ្ឋានសំខាន់ៗនៃសាសនាផងដែរ។ ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្សពី៧ទៅ១០នាក់បានបាត់បង់ជីវិត រួមទាំងបាតុករ និងសមាជិកកងកម្លាំង Basij ម្នាក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


