Connect with us

កីឡា

បឹងកេត បង្ក​ការ​ភ្ញាក់​ផ្អើល ខណៈ ភ្នំពេញ​ក្រោន ឡើងឈរ​លើ​កំពូល​តារាងលីគ

បានផុស

នៅ

ក្លិប​បាល់ទាត់ ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​កាន់​កំពូល​តារាង​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជាក្រោយ​ពេល​បាន​យក​ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​​១៣ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ ២០២៦។

ក្រុម​ភ្នំពេញ​ក្រោន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឡើង​មក​កាន់​កំពូល​តារាង​របស់​ ភ្នំពេញ​ក្រោន បន្ទាប់​ពី​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាញ់ វិសាខា ដោយ​លទ្ធផល ១-២ និង​ជា​ការ​ចាញ់​លើក​ទី​២​ជាប់​គ្នា។ ភ្នំពេញ​ក្រោន មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ដោយ​ឈ្នះ ១០ ប្រកួត និង​ស្មើ ៣ ប្រកួត រក​បាន ៣៣ ពិន្ទុ ហើយ​ពួក​គេ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ជា​មួយ​គ្នា​នេះ ព្រះ​ខ័ន​រាជស្វាយរៀង បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​២ បើ​ទោះ​ជា​មាន ៣៣ ពិន្ទុ​ស្មើ​នឹង ភ្នំពេញ​ក្រោន ដោយសាររូបមន្ត​​គិត​លើ Head to Head គឺកាល​ពី​ជើងទី១ ភ្នំពេញ​ក្រោន​បាន​ ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ក្រៅ​ដី ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​១១​ប្រកួត និង​ ចាញ់ ៣ ប្រកួត។

ក្រុម​បឹងកេត

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ជើង​ទី​២​​ បឹងកេត បាន​បង្ហាញ​ភាព​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ក្រោយ​ពេល​បញ្ចេញ និង​នាំ​ចូល​កីឡាករ​បរទេស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត។ ពួក​គេ​បាន​យក​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ និង​ចុង​ក្រោយ​បាន​ឈ្នះ​ កង​យោធពល​ខេមរភូមិន្ទ យ៉ាង​ធំ​ធេង​គឺ ៦-០ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន ២៥ ពិន្ទុ ឡើង​ឈរ​ចំណាត់​ថ្នាក់​លេខ​៣។

ការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញ​ក្រោន

ក្រុម​អង្គរថាយហ្គឺរ បាន​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ ៣ ហើយ ​ណាហ្គាវើលដ៍ បាន​ឡើង​មក​កាន់​លេខ​៥។ ចំណែក វិសាខា បាន​ឡើង​មក​កាន់​លេខ​៦ បន្ទាប់​ពី​បាន​យក​ឈ្នះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង។

គិត​ត្រឹម​សប្តាហ៍​ទី​១៤ ឃើញ​ថា ក្រុម​លំដាប់​កំពូល​ៗសុទ្ធតែ​មាន​ឱកាស​ឈ្នះ​ជើង​ឯក​លីគ​ដូចគ្នា​គឺ ភ្នំពេញ​ក្រោន ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ បឹងកេត។ ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង និង​​ទាក់​ចិត្ត​អ្នក​គាំទ្រ​ទ្វេ​ឡើង។ ភាព​ខ្លាំង​របស់​លីគ​មួយ​កើត​មាន​ទៅ​បាន​ទាល់​តែ​មាន​ក្រុម​ខ្លាំង​ប្រជែង​គ្នា៕

តារាង​ចំណាត់​ថ្នាក់

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម