Connect with us

សន្តិសុខសង្គម

រថយន្តដឹកអ្នកដំណើរ បើកបុកបុរសម្នាក់កំពុងជិះម៉ូតូ រួចកិនបណ្តាលអោយស្លាប់ ក្បែរទូតបារាំង

បានផុស

នៅ

បុរសម្នាក់វ័យប្រហែល៣០ឆ្នាំ ត្រូវបាត់បង់អាយុជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ ក្រោយរថយន្តដឹកអ្នកដំណើរ ប្រភេទធន់ធំបុកពីក្រោយរួចកិនពីលើម៉ូតូបន្ថែមបណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមរថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ នឹង ១០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនីវង្ស ​(មុខ​ស្ថានទូត​បារាំង​)​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។

តាមការបញ្ជាក់ពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលគ្រោះថ្នាក់នេះកើតឡើង គេបានឃើញ បុរសម្នាក់​​ជិះ​ម៉ូតូ​ មួយគ្រឿង ម៉ាក HONDA Dream ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1Y-5498 ធ្វើដំណើរតាមវង្វង់មូលគួចកាណុង គោលដៅឡើងមកតាម​មហា​វិថី​ព្រះ​មុនីវង្ស លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមាន​រថយន្ដ​ដឹកអ្នកដំណើរ​ធន់ធំ​ មិន​ចាំ​ស្លាកលេខ បាន​បើក​បុកពីក្រោយយ៉ាងពេញទំហឹង​ហើយ​ថែមទាំងកិន​ទៀត បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម​។ ​ភ្លាមៗ​នោះរថយន្ដ​បាន​បើក​គេចចេញពីកន្លែងកើតហេតុបាត់​ស្រមោល​។ 

ក្រោយ​​កើតហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ និង ​ធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​។ ចំណែក​ឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម