Connect with us

កីឡា

កញ្ញា ពេជ្រអក្ខរ៉ា ជា​អាជ្ញា​កណ្តាល​នារី​កម្ពុជា​កម្រិត FIFA មាន​ការងារ​ច្រើន​លើ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២៥

បានផុស

នៅ

កញ្ញា ប្លុង ពេជ្រអក្ខរ៉ា​ ដែល​ជា​អាជ្ញា​កណ្តាល​នារី​​កម្ពុជា​មួយ​រូប​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) បាន​ធ្វើ​ការងារ​ច្រើន​នៅ​លើ​ឆាក​អន្តរជាតិកាល​ពី​ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ការងារ​ជាអាជ្ញា​កណ្តាល​នៅ​ក្នុង​ប្រទេស​វិញ កញ្ញា បាន​ធ្វើ​នៅ​ក្នុង​ការ​ប្រកួត​លីគ​នារី​កម្ពុជា និង​ការ​ប្រកូត​មិត្តភាព​ក្រៅ​ផ្លូវ​កការ។ ផ្ទុយ​ទៅ​វិញ ការងារ​ជា​អាជ្ញា​កណ្តាល​​នៅក្រៅ​នប្រទេស​ កញ្ញា ប្លុង​ ពេជ្រអក្ខរ៉ា ទទួល​បាន​ច្រើន​​កាល​ពី​ឆ្នាំ ២០២៥ ទាំង​កម្មវិធី​ប្រកួត​កម្រិត​តំបន់​ និង​អាស៊ី។

នារី​អាជ្ញា​កណ្តាល​បាន​រៀប​រាប់​ពី​កម្មវិធី​ប្រកួត​អន្តរជាតិ​ដែល​ខ្លួន​បាន​ធ្វើ​នៅ​លើ​ទី​លាន​មាន​ដូច​ជា៖

  • ពាន​រង្វាន់​នារី​​អាស៊ាន​អាយុ ១៩ ឆ្នាំ (AFF U19 Women’s Asian cup) នៅ​ប្រទេសវៀតណាម
  • ពាន​រង្វាន់​នារី​អាស៊ី (AFC  Women’S Asian cup) នៅ​ប្រទេស​ហ៊ហ្សក់ដានី
  • ពាន​រង្វាន់​នារី​​អាស៊ី​អាយុ ២០ ឆ្នាំ (AFC U20 Women’s Asian Cup) នៅ​ប្រទេស​វៀតណាម
  • ពាន​រង្វាន់លីគ​នារី​អាស៊ី  (AFC women’s Champions league) នៅ​ប្រទេស​មីយ៉ាន់ម៉ា
  • ពាន​រង្វាន់​នារី​អាស៊ី​អាយុ ១៧ ឆ្នាំ (AFC U17 Women’s Asian Cup) ប្រទេស​ជីហ្ស៊ីស្ថាន
  • ការ​ប្រកួត​មិត្តភាព​នារី​អន្តរជាតិ ហ្វីលីពីន និង អ៊ូបេគីស្ថាន នៅ​ប្រទេស​ហ្វីលីពីន
  • ការ​ប្រកួត​មិត្តភាព​នារី​អន្តរជាតិ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​

សូម​បញ្ជាក់​ថា កញ្ញា ប្លុង ពេជ្រ​អក្ខរ៉ា ជា​អាជ្ញា​កណ្តាល​នារី​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ទទួល​ស្គាល់​ដោយ FIFA និង​មាន​នារី​កម្ពុជា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ FIFA ជា​ជំនួយ​ការអាជ្ញា​កណ្តាល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម