Connect with us

ព័ត៌មានជាតិ

លំនៅឋាន​ជាង២ពាន់​ខ្នង​និង​ពល​រដ្ឋ​ជាង​៧​ពាន់​គ្រួសារ​​ប៉ះពាល់​ក្នុងជន្លោះព្រំដែនកម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យ

បានផុស

នៅ

ប៉ោយប៉ែត ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ 2,324 ខ្នងនៃប្រជាពលរដ្ឋសរុប 7,152 គ្រួសារ ត្រូវបានរងផលប៉ះពាល់ក្នុងជន្លោះព្រំដែនកម្ពុជាថៃនិងការរាយបន្លាលួសដាក់ទូកុងទីន័រហ៊ុមព័ទ្ធលំនៅឋាន​ពលរដ្ឋ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រងរបស់កម្ពុជាក្នុងភូមិសាស្ត្រភូមិជោគជ័យ ព្រៃចាន់​ឃុំអូរបី​ជាន់​ ស្រុកអូរជ្រៅ​និង​នៅ​តំបន់​បឹង​ត្រកួន​ ឃុំគោរមៀត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​អូរជ្រៅ និង រដ្ឋបាលស្រុកថ្មពួក នៃ​ខេត្ត​បន្ទាយ​មានជ័យ​ស្ដី​ពី​ផល​ប៉ះពាល់​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​បាន​ឱ្យ​ដឹង​ថា ចំពោះ​ស្រុក​អូរជ្រៅមាន ប្រជាពលរដ្ឋ​រងផលប៉ះពាល់មានចំនួន 1.256 គ្រួសារស្មើនឹងមនុស្សរាយ 4707 នាក់ ស្រី 2,363 នាក់កុមារ1293នាក់។ ផ្ទៃដីរងផលប៉ះពាល់មានចំនួន 2091.13 ហិចតា ក្នុងនោះ ផ្ទៃដីលំនៅឋាននិងអាជីវកម្ម និងដីរដ្ឋមានចំនួន 2091.13 ហិចតា។

លំនៅឋាន​រង​ផល​ប៉ះពាល់​មាន​ចំនួន 829 ខ្នងអាជីវកម្មចំនួន 50 កន្លែង​ ចំពោះ​ស្រុកថ្ម​ពួក ពលរដ្ឋរងផលប៉ះពាល់មានចំនួន 5896គ្រួសារមនុស្សរាយ21512នាក់ ផ្ទៃដីរងផលប៉ះពាល់សរុបចំនួន 292 ហិចតា លំនៅឋានមានចំនួន 1495 ខ្នង។ សរុបផលប៉ះពាល់ទាំងពីរស្រុករបស់ ខេត្តបន្ទាយមានជ័យគឺមានពលរដ្ឋរងផលប៉ះពាល់ សរុបចំនួន 7,152 គ្រួសារ។ ដោយឡែកផ្ទៃដីរងផលប៉ះពាល់ មានចំនួនសរុប 2,383.13 ហិចតា។ លំនៅឋានសរុបមានចំនួន 2,324 ខ្នង។

ផលប៉ះពាល់ទាំងអស់ខាងលើ ដោយសារតែជន្លោះព្រំដែនកម្ពុជាថៃនិងដោយសារតែ ទាហានថៃបានហ៊ុមព័ទ្ធបន្លាស់និងកុងទីន័នៅក្នុងភូមិសាស្ត្រភូមិជោគជ័យភូមិព្រៃចាន់និងតំបន់បឹងត្រកួន ដែលយោធាថៃមិនអនុញាឲ្យពួកគាត់ ចូលទៅរស់នៅនិងអាស្រ័យផលបាន។

សូមបញ្ជាក់ផងដែរថា ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ មុន​នៃ​បទ​ឈប់បាញ់  នៃថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ យោធាតុថៃបានឈ្លាននពានចូលដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើការបាញ់ស្រោចហ្នឹងការបាញ់ខ្លោង និង​ការ​ទម្លាក់​គ្រាប់​ពី​យន្តហោះមកលើមូលដ្ឋានស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធនានាសាលារៀន មន្ទីរពេទ្យ វត្តអារាមនៃភូមិជោគជ័យ ភូមិព្រែកចាន់និងបឹងត្រកួនបណ្ដាល​ឱ្យលំនៅឋាន របស់ប្រជាពលរដ្ឋរងគ្រោះឆេះនិងខូចខាតស្ទើទាំងស្រុង៕

ដោយ ៖ អ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម