Connect with us

ព័ត៌មានជាតិ

ទីតាំងដីច្រោះកណ្តាលទ្រូងផ្លូវជាតិលេខ៤ ជាចំណុចលូចាស់ជាង៦០ឆ្នាំ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងរៀបចំឡើងវិញ

បានផុស

នៅ

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងដែលមានដីច្រោះកណ្តាលទ្រូងផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចគីឡូម៉ែតលេខ ២១៣+៥២៥ ក្នុងសង្កាត់បិតត្រាំង ក្រុងព្រះសីហនុ គឺជាចំណុចដែលមានលូចាស់មានអាយុកាលប្រមាណជាង៦០ឆ្នាំមកហើយ។ បើតាមក្រសួងសាធារណការ ប្រព័ន្ធលូនេះ បានធ្វើឡើងនៅអំឡុងពេលសាងសង់ផ្លូវជាតិលេខ៤ ក្រោមជំនួយរបស់រដ្ឋាភិបាលអាម៉េរិក ព្រមទាំងមានទឹកហូរច្រោះក្រោមតួផ្លូវក្នុងអំឡុងភ្លៀងធ្លាក់ជោគជាំនារដូវវស្សាកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងខាងលើកាលពីថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមការងារចាក់ដីលុបដើម្បីសម្រួលចរាចរណ៍ការពារកុំឱ្យមានគ្រោះថ្នាក់ ហើយនឹងរៀបចំសាងសង់ប្រព័ន្ធលូឲ្យបានល្អឡើងវិញ និងកែសម្រួលមុខទឹកចូល និងមុខទឹកចេញឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាម៉េរា ROBOT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹងនៅលើផ្លូវជាតិលេខ៤នេះផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់បន្ថែមដែរថា បច្ចុប្បន្នក្រុមការងារបានចាក់ដីលុបបង្ហាប់បំពេញបណ្តោះអាសន្ន និងបានដាក់ផ្លាកសញ្ញាសុវត្ថិភាពលើទីតាំងបាក់ស្រុតនេះ ហើយប្រជាពលរដ្ឋក៏អាចធ្វើដំណើរទៅមកបានជាធម្មតា តាំងពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ មកម៉្លេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម