ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់៖ ចិនប្រើសមយុទ្ធ ដើម្បីបិទបាំងបញ្ហាសេដ្ឋកិច្ចក្នុងស្រុក
ទីភ្នាក់ងារសន្តិសុខកំពូលរបស់តៃវ៉ាន់ បានប្រាប់ថា សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេសចិនជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុន មានគោលបំណងប្រឆាំងនឹងការកើនឡើងនៃកិច្ចគាំទ្រអន្តរជាតិចំពោះកោះនេះ និងដើម្បីបង្វែរអារម្មណ៍ប្រជាជនក្នុងស្រុកពីបញ្ហាសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង។

នៅក្នុងរបាយការណ៍ផ្ញើជូនសភាដែលទីភ្នាក់ងារ Reuters បានឃើញនាថ្ងៃពុធទី៧មករានេះ ការិយាល័យសន្តិសុខជាតិតៃវ៉ាន់ (NSB) បានលើកឡើងថា សមយុទ្ធដែលមានឈ្មោះថា «បេសកកម្មយុត្តិធម៌២០២៥ (Justice Mission 2025)» បានបង្កប់នូវសារនយោបាយយ៉ាងច្បាស់លាស់ ដែលត្រូវបានរៀបចំឡើងដើម្បីរុញច្រានការគាំទ្រតៃវ៉ាន់ពីសំណាក់ដៃគូប្រជាធិបតេយ្យ ព្រមទាំងដើម្បីដុតបញ្ឆេះមនោសញ្ចេតនាជាតិនិយមនៅក្នុងស្រុកផងដែរ។
ក្នុងអំឡុងសមយុទ្ធនោះ ប្រទេសចិនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់សំដៅទៅរកតៃវ៉ាន់ និងបានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះនៅក្បែរកោះនេះ ដែលបង្កការរំខានដល់ចរាចរណ៍ផ្លូវអាកាស និងបានទាក់ទាញការព្រួយបារម្ភពីសម្ព័ន្ធមិត្តក្នុងតំបន់ ក៏ដូចជារដ្ឋាភិបាលបស្ចិមប្រទេស។
ការិយាល័យ NSB បានបន្តថា សមយុទ្ធទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «កូនកាត់» ដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវសម្ពាធយោធា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីធ្វើឲ្យចុះខ្សោយនូវទំនុកចិត្តលើកងទ័ពតៃវ៉ាន់ លើប្រធានាធិបតី ឡៃ ឈីងតេ និងលើការគាំទ្រពីសហរដ្ឋអាមេរិក។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលសមយុទ្ធ តៃវ៉ាន់បានកត់ត្រានូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាង ២លានដង ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ ខណៈដែលសារតាមអ៊ីនធឺណិតដែលរៀបចំទុកជាមុនជិត ១៩០០០សារ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ របាយការណ៍បានកំណត់អត្តសញ្ញាណក្រុម Hacker ដែលមានទំនាក់ទំនងជាមួយកងទ័ពចិន (PLA) ដូចជាក្រុម APT24 និង BlackTech ថាជាក្រុមដែលសកម្មបំផុត។
ដោយឡែក ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា សមយុទ្ធនេះគឺមានបំណងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ទីក្រុងប៉េកាំងទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ប៉ុន្តែតៃប៉ិបដិសេធ ដោយលើកឡើងថា មានតែប្រជាជននៅលើកោះនេះប៉ុណ្ណោះ ដែលអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


