Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនប្រេងអាមេរិកទាមទារការធានា «ម៉ឺងម៉ាត់» មុនវិនិយោគនៅវ៉េណេស៊ុយអេឡា

បានផុស

នៅ

កាសែត Financial Times (FT) បានរាយការណ៍​កាលពីថ្ងៃពុធ​ថា ក្រុមហ៊ុនប្រេងអាមេរិក​នានា​ចង់បាន «ការធានាយ៉ាងម៉ឺងម៉ាត់» ពី​រដ្ឋាភិបាលអាមេរិក មុនពេលពួកគេដាក់ទុនវិនិយោគ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍នេះ ធ្វើឡើងក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យក្រុមហ៊ុនប្រេងអាមេរិកគាំទ្រគម្រោងប្រេងនៅវ៉េណេស៊ុយអេឡារបស់លោក ក្រោយអាមេរិកចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរូ មេដឹកនាំ​វ៉េណេស៊ុយអេឡា កាលពីចុងសប្ដាហ៍មុន​ និងប្រកាសគ្រប់គ្រងធនធាន​ប្រេងប្រទេសអាមេរិកឡាទីនមួយនេះ។

ដោយឡែក លោក ត្រាំ ក៏បាន​ប្រកាសកាលពីថ្ងៃអង្គារផងដែរថា ​វ៉េណេស៊ុយអេឡានឹង​ផ្គត់ផ្គង់ប្រេងពី ៣០-៥០ លានបារ៉ែល ទៅអាមេរិក។ ​លោកនិយាយក្នុង​បណ្ដាញ​សង្គមយ៉ាងដូច្នេះ​​ថា៖ «ប្រេង​នេះ​នឹងត្រូវ​លក់​តាម​តម្លៃ​ទីផ្សារ ហើយ​ប្រាក់​នោះ​នឹងត្រូវ​គ្រប់គ្រង​ដោយ​ខ្ញុំ ក្នុងនាម​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក ដើម្បី​ធានាថា​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​វ៉េណេស៊ុយអេឡា និង​សហរដ្ឋអាមេរិក»។

លោក ត្រាំ ​គ្រោងនឹងជួបពិភាក្សា និងបើកកិច្ចពិភាក្សាថ្មីជាមួយប្រធានក្រុមហ៊ុនប្រេងធំៗនៅសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីបង្កើនផលិតកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ហើយតំណាងមកពីក្រុមហ៊ុន Exxon Mobil, ConocoPhillips និង Chevron នឹងមានវត្តមានក្នុងជំនួបនេះ។​

ជុំវិញរបាយការណ៍របស់ F​T​ គេមិនទាន់ឃើញក្រុមហ៊ុនណាមួយ​បកស្រាយយ៉ាងណានៅឡើយទេ។ FT បានផ្សាយ​ថា ​គេរំពឹងថា ក្រុមនាយកប្រតិបត្តិ​ក្រុមហ៊ុនប្រេងធំៗ នឹងដាក់សម្ពាធលើប្រធានាធិបតីឱ្យផ្តល់ការធានាផ្នែកច្បាប់ និងហិរញ្ញវត្ថុយ៉ាងរឹងមាំ មុនពេលពួកគេយល់ព្រមទម្លាក់ដើមទុន​ទៅវ៉េណេស៊ុយអេឡា។

គួរគូសបញ្ជាក់ថា កាលពីពេលថ្មីនេះ មន្ត្រីសេតវិមាន និងក្រសួងការបរទេសអាមេរិក​ បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុនប្រេងអាមេរិកឱ្យ​ត្រឡប់ទៅវ៉េណេស៊ុយអេឡាវិញ​ឱ្យ​បានឆាប់រហ័ស និងវិនិយោគដើមទុនយ៉ាងច្រើននៅក្នុងប្រទេសនេះ ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មប្រេងដែលរងការ​ខូចខាត​ប្រសិនបើពួកគេចង់បានសំណងសម្រាប់ទ្រព្យសម្បត្តិដែល​វេណេស៊ុយអេឡារឹបអូសកាលពី២ទសវត្សរ៍មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម