Connect with us

សេដ្ឋកិច្ច

​ធនាគារព្រីនស៍ ​ត្រូវបានដាក់ឱ្យជម្រះបញ្ជីទូទាត់ប្រាក់បញ្ញើ ​និងឥណទាន​ បន្ទាប់ពីចាប់ខ្លួនលោក Chen Zhi

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា ​នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៦ ​​បានប្រកាសថា បានតែង​តាំង​ក្រុម​ហ៊ុនម៉ូរី​សុនកាក់ ​អិមខេអេ អរឌីត-ឌឹខោនធីង ​ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍​ស្របតាមច្បាប់​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជម្រះបញ្ជីធនាគាព្រីនស៍ ​បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកម្ពុជាចាប់ខ្លួនលោក Chen Zhi ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Group និងបក្ខពួកពីរនាក់ រួចបញ្ជូនទៅប្រទេសចិនកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦។

​ធនាគារជាតិ​បញ្ជាក់ថា​ ធនាគារព្រីនស៍ ​ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ​ រួម​ទាំង​ការ​ទទួលប្រាក់បញ្ញើ ​និងផ្តល់ឥណទាន ​ក្រុមហ៊ុនម៉ូរី​សុនកាក់ ​និងទទួលបាសិទ្ធិគ្រប់គ្រង ​និង​ចាត់​ចែងលើរាល់ប្រតិបត្តិការ​ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍​ចាប់ពីពេលនេះតទៅ។​

​ចំពោះអតិថិជនដែល​មានប្រាក់បញ្ញើនៅ​ធនាគារព្រីនស៍​ គឺអាចទៅដកប្រាក់បានធម្មតា​ ដោយ​ត្រូវ​រៀប​ចំឯកសារ​ដើម្បីដកប្រាក់បញ្ញើ ខណៈអ្នកខ្ចីប្រាក់ គឺត្រូវបំពេញកាតព្វកិច្ច​ដែលមាន​ជាប្រក្រតី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម