ព័ត៌មានអន្ដរជាតិ
ត្រាំ៖ «គុយបា មិនអាចរស់បានទេ បើគ្មានប្រេងវ៉េណេស៊ុយអេឡា»
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា គុយបា មិនអាចរស់បានទេ បើគ្មានប្រេងរបស់វ៉េណេស៊ុយអេឡា។

ក្នុងបទសម្ភាសជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ ពិធីករ Fox លោក Sean Hannity បានសួរទៅលោក ត្រាំ ថា តើគុយបាអាចរស់ដោយគ្មានប្រេងរបស់វ៉េណេស៊ុយអេឡាបានទេ?
រំពេចនោះ លោកត្រាំ ឆ្លើយថា៖ «ទេ! គុយបាពឹងផ្អែកទាំងស្រុងលើវ៉េណេស៊ុយអេឡា ទាំងប្រាក់និងប្រេង ហើយជាថ្នូរ ពួកគេផ្តល់ការការពារដល់វ៉េណេស៊ុយអេឡាវិញ។ នោះហើយជាកិច្ចព្រមព្រៀង»។

កិច្ចសម្ភាសនេះកើតឡើងបន្ទាប់ពី មន្ត្រីជាន់ខ្ពស់ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវគ្រប់គ្រងការលក់ប្រេង និងចំណូលរបស់វ៉េណេស៊ុយអេឡាដោយមិនកំណត់ពេល ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថិរភាព និងធានាថាប្រទេសនេះធ្វើសកម្មភាពស្របតាមផលប្រយោជន៍របស់អាមេរិក។
តាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Chris Wright, ទីក្រុងវ៉ាស៊ីនតោនត្រូវការអានុភាពលើចំណូលពីប្រេង ដើម្បីជំរុញការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្តួលរំលំប្រធានាធិបតី ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។
សូមជម្រាបថា ទំនាក់ទំនងរវាងគុយបានិងវ៉េណេស៊ុយអេឡា មិនមែនគ្រាន់តែជាមិត្តភាពនយោបាយធម្មតានោះទេ ប៉ុន្តែវាគឺជាការពឹងផ្អែកគ្នាទៅវិញទៅមក ជាពិសេសលើផ្នែកថាមពលនិងសេដ្ឋកិច្ច។

ក្រោមកិច្ចព្រមព្រៀងការ៉ាកាសតាំងពីសម័យលោក ហ៊ូហ្គោ ឆាវេស, វ៉េណេស៊ុយអេឡាបានផ្គត់ផ្គង់ប្រេងឲ្យគុយបា ចន្លោះពី ៥០ ០០០ ដល់ ១០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។
ក្នុងកិច្ចព្រមព្រៀងនោះ គុយបាមិនចាំបាច់បង់លុយសុទ្ធដូចតម្លៃទីផ្សារអន្តរជាតិឡើយ ប៉ុន្តែគិតគូរតាមរយៈការដោះដូរទំនិញ និងសេវាកម្មវិញ។
ជាការដោះដូរ គុយបាបានបញ្ជូនគ្រូពេទ្យជាង ៣០ ០០០នាក់ ឲ្យទៅជួយព្យាបាលប្រជាជនវ៉េណេស៊ុយអេឡានៅតាមតំបន់ក្រីក្រ ហើយគុយបាក៏ផ្ដល់ជំនួយផ្នែកចារកម្ម និងការការពារសុវត្ថិភាពផ្ទាល់ខ្លួនដល់មេដឹកនាំវ៉េណេស៊ុយអេឡា ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
សន្តិសុខសង្គម១៣ ម៉ោង agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


