Connect with us

ចរាចរណ៍

ជិះម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍ ត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹងបោកក្បាលស្លាប់ភ្លាមៗ

បានផុស

នៅ

បុរសវ័យ៣៣ឆ្នាំម្នាក់ត្រូវបានបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ខណៈដែលជិះម៉ូតូឆ្លងផ្លូវមិនគោរពភ្លើងសញ្ញាចរាចរណ៍ត្រូវរថយន្ដ Ford Raptor មួយគ្រឿងបើកបុកពេញទំហឹង និងប្លោងជាច្រើនម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅចំណុចស្តុបរ៉ុងរឿង តាមបណ្តោយផ្លូវ អូសុីអាយសុី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង ចន្ទ្រា ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណើត នៅភូមិទូរីកណ្តាល ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក សង់ឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-1803 បើកបរតាមបណ្តោយផ្លូវ អូសុីអាយសុី ទិសដៅពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចស្តុបរ៉ុងរឿង បុរសអ្នកជិះម៉ូតូបានបើកឆ្លងផ្លូវល្មើសភ្លើងស្តុបក្រហម ក៏ស្រាប់តែរថយន្តមួយគ្រឿង ម៉ាក Ford Raptor ពណ៍សុីម៉ង់ ពាក់ស្លាកលេខ កម្ពុជា JBK.3133 បើកបរដោយបុរសវ័យជាង ៣០ឆ្នាំ ម្នាក់ ក្នុងទិសដៅពីកើតទៅលេច ជាន់ហ្រ្វាំងមិនជាប់ ជ្រុលបុកយ៉ាងពេញទំហឹងបណ្តាលអោយប្លោងមនុស្សជាមួយម៉ូតូ បោកក្បាលស្លាប់យ៉ាងភ្លាមៗ។

ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការវាស់វែងយករថយន្ត​ និងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំធ្វេីការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម