Connect with us

ព័ត៌មានជាតិ

ត្រីរាជញីមួយក្បាលទៀតត្រូវបានលែងចូលទន្លេមេគង្គវិញ ក្រោយប្រជានេសាទបាន

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស បានលែងត្រីរាជញីមួយក្បាលទៀតចូលទន្លេមេគង្គវិញ ក្រោយពីទទួលព័ត៌មានពីប្រជានេសាទដែលនេសាទបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមខណ្ឌរដ្ឋបាលជលផលកំពង់ចាម ត្រីរាជនេះ ជាប្រភេទត្រីញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់សរុប ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។

ក្រោយពីកំណត់អត្តសញ្ញាណដូចរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម