ព័ត៌មានជាតិ
ត្រីរាជមួយក្បាលប្រវែង ១៨៦ សង់ទីម៉ែត្រ ពលរដ្ឋនេសាទបាន លែងចូលទន្លេមេគង្គវិញ
ត្រីរាជមួយក្បាលមានប្រវែង ១៨៦ សង់ទីម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម ត្រូវបានមន្រ្តីជលផលខេត្តកំពង់ចាមលែងចូលទន្លេវិញ ក្រោយពលរដ្ឋនេសាទបាន។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់អត្តសញ្ញាណត្រីរាជមួយក្បាលដែលប្រជាពលរដ្ឋនេសាទបាននៅត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

ត្រីរាជមួយក្បាលនេះភេទញី មានប្រវែង ១៨៦ សង់ទីម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម និងមានពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩។
លោក ទឹម បូរក្ស អំពាវនាវដល់ប្រជានេសាទទាំងអស់បើនេសាទបានត្រីប្រភេទកម្រដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ មេត្តាជូនដំណឹងមកខណ្ឌរដ្ឋបាលជលផលខេត្ត ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារមកលែងតាមបច្ចេកទេស៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


