Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​កើនឡើងពេលបិទការជួញដូរប្រចាំសប្ដាហ៍

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បា​នកើនឡើងនៅពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ នៅពេលដែលវិនិយោគិនបន្តឃ្លាំមើលពីស្ថានភាពទីផ្សារ មុនពេលដល់ថ្ងៃឈប់សម្រាកបុណ្យជាតិនៅអាមេរិក និងបញ្ហានៅអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅម៉ាក Brent បានបិទការជួញដូរនៅតម្លៃ​ ៦៤,១៣ ដុល្លារ/បារ៉ែល ដោយកើនឡើង ៣៧ សេន ឬ ០,៥៨%។ ដោយឡែកតម្លៃប្រេងឆៅអាមេរិក ម៉ាក​ West Texas Intermediate (WTI) បានបិទការជួញដូរនៅតម្លៃ ​៥៩,៤៤ ដុល្លារ/បារ៉ែល ដោយ​កើនឡើង ២៥ សេន ឬ ០,៤២%។

អ្នកវិភាគលើកឡើងថា កំណើនតម្លៃកើតឡើងដោយសារតែថ្ងៃឈប់សម្រាកចុងសប្ដាហ៍ និងបុណ្យជាតិរំឭកលោក​ Martin Luther King នៅថ្ងៃចន្ទ ដែលអាចឱ្យ​តម្រូវការប្រេងកើនឡើង នៅពេលពលរដ្ឋអាមេរិកធ្វើដំណើរកម្សាន្ត។

បើមែនទែនទៅ តម្លៃប្រេងបាន​ហក់ឡើងដល់ចំណុចខ្ពស់បំផុតច្រើនខែ នៅសប្ដាហ៍នេះ ដោយសារតែភាពតានតឹងនៅអ៊ីរ៉ង់ជុំវិញនឹងការបង្រ្កាបបាតុករ ដែលទាក់ទាញការព្រមានចាត់វិធានការយោធាពីអាមេរិក។ យ៉ាងណាមិញ តម្លៃប្រេងនោះបាន​ធ្លាក់ចុះមកវិញនៅថ្ងៃព្រហស្បតិ៍ ក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា ស្ថានភាពនៅអ៊ីរ៉ង់បាន​ធូរស្រាល ដែលបន្ថូរបន្ថយកង្វល់ពាក់ព័ន្ធនឹង​ការរំខានផ្នែកផ្គត់ផ្គង់៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម