សន្តិសុខសង្គម
ឆេះសំណង់ផ្ទះល្វែងដែលគេសង់ទុកចោល ដោយសារជនអនាថាដុតខ្សែភ្លើងយកស្ពាន់
ផ្ទះល្វែងដែលគេសាងសង់ទុកចោលមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារក្រុមជនអនាថាដុតខ្សែភ្លើងយកស្ពាន់បង្កការភ្ញាក់ផ្អើល ខណៈក្រុមបង្កគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ ៦៦៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានឃើញជនអនាថាមានគ្នា ០២-០៣នាក់ បានយកខ្សែភ្លើងចាស់ៗ ជាច្រើនមកដុតក្នុងផ្ទះដែលគេសង់ទុកចោលបណ្ដាលឲ្យហុយផ្សែងបង្កការភ្ញាក់ផ្អើលពេញម្តុំបឹងសាឡាងតែម្តង។ លុះមួយសន្ទុះក្រោយមក ក៏មានអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅបង្កការផ្អើលឆោឡោដល់អ្នករស់នៅក្បែរនោះ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចំណែកជនអនាថាដែលដុតបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។

អគ្គិភ័យនេះដែរបានបង្កអណ្តាតភ្លើងរោលដល់សំណង់ផ្ទះល្វែងនោះមួយផ្នែកធំ តែមិនបង្កភាពធ្ងន់ធ្ងរនោះឡើយ និង ប្រើប្រាស់រថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា មកជនអនាថា ដុតខ្សែភ្លើងយកស្ពាន់ បណ្តាលអោយកើតជាអគ្គិភ័យ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


