ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសថា ខ្លួនបានសម្លាប់ មេភេរវករនៅ ស៊ីរី
សហរដ្ឋអាមេរិក បានប្រកាសពីការសម្លាប់មេភេរវករ នៅប្រទេសស៊ីរី ក្នុងប្រតិបត្តិការវាយប្រហារពីអាកាស Operation Hawkeye Strike។

តាមការផ្សាយរបស់ NBC News នៅថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ដឹកនាំសម្ព័ន្ធក្រុមអាល់កៃដាឈ្មោះ Bilal Hasan al-Jasim ត្រូវបានផ្តាច់ជីវិតក្នុងការវាយប្រហារសងសឹក នៅភាគពាយព្យប្រទេសស៊ីរី កាលពីថ្ងៃសុក្រ។
កងកម្លាំងអាមេរិកបញ្ជាក់ថា បុរសម្នាក់នេះជាអ្នកនៅពីក្រោយ ការវាយឆ្មក់របស់ក្រុម ISIS ក្នុងទីក្រុង Palmyra ដែលបណ្តាលឲ្យទាហានអាមេរិក២នាក់ និងអ្នកបកប្រែម្នាក់ បាត់បង់ជីវិតកាលពីខែមុន។

ជុំវិញការវាយប្រហារនេះ លោកឧត្តមនាវីឯក Brad Cooper មេបញ្ជាការនៃទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា៖ «ការស្លាប់របស់ភេរវករដែលមានជាប់ពាក់ព័ន្ធនឹងការបាត់បង់ជីវិតរបស់ជនជាតិអាមេរិក ៣ នាក់ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការតាមកម្ទេចពួកភេរវករដែលវាយប្រហារលើកងកម្លាំងរបស់យើង។ គ្មានកន្លែងសុវត្ថិភាពទេសម្រាប់អ្នកដែលប្រព្រឹត្ត រៀបចំផែនការ ឬជំរុញឲ្យមានការវាយប្រហារលើពលរដ្ឋអាមេរិក និងយុទ្ធជនរបស់យើង! យើងនឹងតាមរកអ្នកឲ្យឃើញ»។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការសងសឹកនេះ អាមេរិកបានបាញ់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ជាង ២០០ គ្រាប់ ទៅលើគោលដៅភេរវករជាង ១០០ កន្លែងក្នុងប្រទេសស៊ីរី។
ក្រៅពីសម្លាប់មេដឹកនាំរូបនេះ អាមេរិក និងសម្ព័ន្ធមិត្តក៏បានចាប់ខ្លួនសមាជិក ISIS ជាង ៣០០ នាក់ និងសម្លាប់ជាង ២០ នាក់ផ្សេងទៀតផងដែរ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


