ព័ត៌មានអន្ដរជាតិ
Breaking News៖ ប្រធានាធិបតីឆាដ Déby ស្លាប់ក្នុងសមរភូមិប្រយុទ្ធជាមួយក្រុមឧទ្ទាម
សេចក្តីថ្លែងការណ៍មួយពីយោធាបាននិយាយថា ប្រធានាធិបតីប្រទេសឆាដលោក Idriss Déby អាយុ៦៨ឆ្នាំដែលកាន់អំណាច៣០ឆ្នាំត្រូវបានសម្លាប់នៅសមរភូមិប្រយុទ្ធ បន្ទាប់ពីលោកបានរបួសពីការប្រយុទ្ធជាមួយពួកឧទ្ទាម។
លោក Déby កាលពីសប្តាហ៍មុនទើបតែបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិទី៦។ ការបោះឆ្នោតនោះបានជំរុញឲ្យមានការឈ្លានពានដោយក្រុមឧទ្ទាមដែលមានមូលដ្ឋាននៅលីប៊ីឈ្មោះ «កម្លាំងដើម្បីការផ្លាស់ប្តូរនិងសាមគ្គី»នៅឆាដ ដែលមន្ត្រីយោធាបាននិយាយថា ត្រូវបានបណ្តេញចេញកាលពីចុងសប្តាហ៍កន្លងទៅ។

មន្ត្រីបាននិយាយថា អ្នកនយោបាយជើងចាស់មិនទាន់បានថ្លែងសុន្ទរកថាពីជ័យជម្នះរបស់ខ្លួនឡើយ។ បន្ទាប់ពីបោះឆ្នោតរួច លោកក៏បានធ្វើដំណើរទៅកាន់ខ្សែត្រៀមជួរមុខដើម្បីបញ្ជាប្រតិបត្តិការយោធា។
អតីតឧទ្ទាម និងជាទីប្រឹកប្រធានាធិបតីលោក Abderrahman Koulamallah បានប្រាប់បណ្តាញវិទ្យុបារាំង RFI ថា ៖«លោកបានស្លាប់ នៅពេលលោកមានរស់នៅជាបុរសមានសេរីភាពដែលមានអាវុធនៅលើដៃ»។
របាយការណ៍ពីរដ្ឋធានី N’Djamena បាននិយាយថា បន្ទាប់ពីការស្លាប់របស់លោក Déby រដ្ឋសភាត្រូវបានរំលាយ ហើយរដ្ឋាភិបាលត្រូវបានជំនួសដោយក្រុមប្រឹក្សាយោធាអន្តរកាលដែលដឹកនាំដោយកូនប្រុសរបស់លោក Déby អាយុ៣៧ឆ្នាំគឺលោក Mahamat Idriss Déby Itno ដែលជាអគ្គមេបញ្ជាការយោធា។
សេចក្តីថ្លែងការណ៍មួយដែលផ្សាយតាមទូរទស្សន៍ជាតិ អ្នកនាំពាក្យលោក Azem Bermendao Agouna បានចេញការអំពាវនាវមួយឲ្យមានកិច្ចពិភាក្សា និងសន្តិភាព ដល់ប្រជាជនឆាដទាំងអស់ទាំងក្នុង និងក្រៅប្រទេសឲ្យបន្តរួមគ្នាកសាងប្រទេសឆាដ។
លោកបាននិយាយទាំងមានមន្ត្រីជុំវិញខ្លួនថា ៖«ក្រុមប្រឹក្សាជាតិនៃការផ្លាស់ប្តូរត្រូវធានាប្រជាជនឆាដថា ត្រូវតែប្រើគ្រប់វិធានការដើម្បីធានាបាននូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។

លោកប្រធានាធិបតី Déby បានគ្រប់គ្រងប្រទេសឆាដស្ថិតក្នុងការបះបោរដោយអាវុធតាំងពីឆ្នាំ១៩៩១។ លោកជាមេដឹកនាំកាន់អំណាចបានយូរបំផុតម្នាក់នៅអាហ្វ្រិក និងជាសម្ព័ន្ធភាពជិតស្និទ្ធនៃមហាអំណាចលោកខាងលិចដែលប្រយុទ្ធជាមួយសកម្មជនអ៊ិស្លាមនៅភាគខាងលិច និងអាហ្វ្រិកកណ្តាល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


