ព័ត៌មានអន្ដរជាតិ
ឃាតកអាមេរិកម្នាក់ស្នើកាត់ទោសប្រហារជីវិតរបស់គាត់ដោយបាញ់កាំភ្លើង
ឃាតកម្នាក់ដែលបានក្លាយជាមនុស្សដំបូងគេត្រូវបានកាត់ទោសប្រហារជីវិតនៅរដ្ឋ Nevada ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះបានស្នើសុំឲ្យប្រើកាំភ្លើងបាញ់សម្លាប់ជាជាងការចាក់ថ្នាំសម្លាប់។
ក្រុមមេធាវីរបស់ឃាតក Zane Michael Floyd ដែលបានកំពុងតស៊ូនឹងកាលបរិច្ឆេទប្រហារជីវិតដែលអាចធ្វើនៅខែមិថុនានិយាយថា កូនក្តីរបស់ពួកគាត់ស្នើសុំគឺមិនមែនវិធីសាស្ត្រចាក់ថ្នាំសម្លាប់ទេ។
ឯកសារតុលាការដែលសារព័ត៌មាន Associated Press បានឃើញគឺ ក្រុមមេធាវី បាននិយាយថា វិធីសាស្ត្រនេះគឺមិនសូវឈឺចុចចាប់។
ការប្រើកាំភ្លើងបាញ់ដើម្បីកាត់ទោសប្រហារជីវិតគឺកម្រមានណាស់នៅសហរដ្ឋអាមេរិក។
មេធាវីការពារក្តីលោក Brad Levenson បាននិយាយថា កូនក្តី Floyd ចង់ជៀសវាសការចាក់ថ្នាំប្រហារជីវិតចំនួន៣ដែលត្រូវបានស្នើឡើងដោយរដ្ឋ។
ប៉ុន្តែបញ្ហាប្រឈមណាមួយចំនួននៃដំណើរការដែលស្នើឡើងទាមទារឲ្យមានវិធីសាស្ត្រផ្សេងទៀត ហើយលោក Levenson បាននិយាយថា ការបាញ់នឹងកាំភ្លើងជា«វិធីអមនុស្សធម៌បំផុត»។

ការប្រហារជីវិតដោយការបាញ់កាំភ្លើងបច្ចុប្បន្ននេះត្រូវបានអនុញ្ញាតនៅក្នុងរដ្ឋចំនួន៣ប៉ុណ្ណោះគឺរដ្ឋ Mississippi, Oklahoma និង Utah ហើយវិធីសាស្ត្រនេះមិនទាន់ត្រូវបានប្រើនៅឡើយចាប់តាំងពីឆ្នាំ២០១០មក។
ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេនឹងអំពាវនាវឲ្យប្រហារជីវិត Floyd នៅខែក្រោយ ដែលកាលបរិច្ឆេទនៃការស្លាប់របស់គាត់អាចដើមខែមិថុនា។ វាជាលើកដំបូងហើយសម្រាប់ការកាត់ទោសប្រហារជីវិតនៅរដ្ឋ Nevada ចាប់តាំងពីឆ្នាំ២០០៦មក។
ឃាតក Floyd អាយុ៤៥ឆ្នាំត្រូវបានកាត់ទោសប្រហារពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបាញ់សម្លាប់មនុស្ស៤នាក់ និងរបួសធ្ងន់ម្នាក់នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Las Vegas កាលពីឆ្នាំ១៩៩៩។ គាត់ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីបានសារភាពនៅឆ្នាំបន្ទាប់។
Floyd បានប្តឹងឧទ្ធរណ៍ជាច្រើនលើកពីការកាត់ទោសរបស់គាត់ ហើយក្រុមមេធាវីនិយាយថា គាត់ក៏បានស្វែងរកការធានាពីក្រុមប្រឹក្សាភិបាលលើកលែងទោសរដ្ឋ Nevada នៅថ្ងៃទី២២ ខែមិថុនា។ ការស្នើសុំរបស់គាត់កាលពីឆ្នាំមុនទៅតុលាការកំពូលសហរដ្ឋអាមេរិកដើម្បីបើកសវនាការជាថ្មី ប៉ុន្តែត្រូវបានច្រានចោល។
យោងតាម មជ្ឈមណ្ឌលព័ត៌មាននៃការកាត់ទោសប្រហារជីវិតរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា បច្ចុប្បន្នមានមនុស្ស៧០នាក់ស្ថិតក្នុងជួរស្លាប់នៅរដ្ឋ Nevada ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន ២៧ ដែលមានច្បាប់កាត់ទោសប្រហារជីវិត។ រដ្ឋនេះបានផ្តល់ការធានាម្តងប៉ុណ្ណោះចាប់តាំងពីឆ្នាំ១៩៧៦៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bbc
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


