ព័ត៌មានជាតិ
រដ្ឋាភិបាលតែងតាំងគណៈកម្មការ អភិវឌ្ឍព្រលានយន្តហោះភ្នំពេញ ទៅជាសួនសាធារណៈ
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈរដ្ឋាភិបាលមានផែនការអភិវឌ្ឍព្រលានយន្តហោះនេះ ទៅជាសួនសាធារណៈ និងមួយផ្នែកបម្រុងទុកការចុះចតយន្តហោះពេលមានអាសន្ន។

ក្រុមការងារអន្តរក្រសួងមានសមាសភាព ១៤ រូប ដឹកនាំដោយលោក ឈាង វណ្ណារិទ្ធិ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ជាប្រធាន និងអនុប្រធាន ២ រូប គឺលោក ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ផាន់ ផល្លារ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសមាជិក ១១ រូប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥នេះថា រាជរដ្ឋាភិបាលគ្មានគម្រោងលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះទេ ពោលគឺមានគោលការណ៍ចំនួន ២ គឺទី១ បម្រុងទុកសម្រាប់ការចុះចតយន្តហោះពេលមានអាសន្ន និងគ្រោងរៀបចំទៅជាសួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋ។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «យើងកំពុងគិតគូថា ដាំដើមឈើមួយចំនួន កុំឱ្យប៉ះពាល់ផ្លូវហោះហើរ ហើយពេលទៅថ្ងៃមុខយើងអាចបើក ដាំដើមឈើរដើម្បីឱ្យបងប្អូនទៅលេង រត់កីឡា អីនៅនុង រៀបចំតាមស្រះៗ ស្រះមានស្រាប់ហើយ មិនបាច់ជីកស្រះលម្អទៀតទេ ព្រោះវាមានកន្លែងស្តុកទឹកស្រាប់ហើយ ប្រើវាទៅ»។
ដោយឡែក នៅខាងអាគារដែលមានស្រាប់ យើងអាចគិតគូសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មមួយចំនួន ដើម្បីយកចំណូលទៅថែទាំ ចិញ្ចឹមព្រលានយន្តហោះទាំងមូល តែមិនលក់ឱ្យឯកជនទេ។ កន្លែងខ្លះត្រូវរៀបចំជាសារមន្ទី ព្រោះព្រលានយន្តហោះអន្តរជាតិភ្នំពេញជា ព្រលានប្រវត្តិសាស្ត្រ តាំងពីស្នាមព្រហស្ដរបស់សម្ដេចតា។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៥៤ លើផ្ទៃដី ៣៨៦ ហិកតា ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


