Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ស្នើ​ ពូទីន ឱ្យ​ចូលរួមជាមួយ ​«ក្រុម​ប្រឹក្សា​សន្តិភាព​» ដើម្បី​​បញ្ចប់​សង្រ្គាម​រ៉ាំរ៉ៃ​ ​

បានផុស

នៅ

ប្រ​ធា​នា​ធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ «ក្រុម​ប្រឹក្សា​សន្តិភាព​ (​​Board of Peace)» របស់​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​គោល​បំណង​ដោះ​ស្រាយ​ជម្លោះ​ជា​សកល ក៏​ដូច​ជា​ត្រួត​ពិនិត្យ​អភិបាល​កិច្ច និង​ស្តារ​សន្តិភាព​ឡើង​វិញ​នៅ​តំបន់​ហ្គា​ហ្សា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ពូទីន និង លោក ត្រាំ។ Reuters

ការ​អញ្ជើញ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ត្រូវ​កំពុង​ធ្វើឡើង​ ខណៈ​សង្រ្គាម​ជិត​បួន​ឆ្នាំ​របស់​រុស្ស៊ី​លើ​​អ៊ុយ​ក្រែន​នៅ​តែ​បន្ត ហើយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅទីនោះ​នៅ​តែ​ពិបាក​ទទួល​យក​។ លោក ត្រាំ បាន​កំពុង​ជំរុញ​ឱ្យ​មាន​ការ​បញ្ចប់​សង្រ្គាម ពិសេស លោក​អះ​អាង​ថា ខ្លួន​នឹងបញ្ឈប់សង្រ្គាម​​​ក្នុង​រយៈ​ពេលត្រឹម​តែ​​ ២៤​ម៉ោង ​នៃ​ការ​ចូល​កាន់​តំណែង​កាល​ពី​មួយ​ឆ្នាំ​មុន​។

តែ​យ៉ាងណា សង្រ្គាម​យ៉ាង​​អយុត្តិធម៌​​បាន​​នឹង​​កំពុង​​ផ្ទុះ​ឡើង​​នៅ​លើ​​​មូល​ដ្ឋាន​​​​​នៃ​ជម្លោះ​​​ភូមិសាស្ត្រ​​នយោបាយ​ ប៉ុន្តែ​​​ការ​ចរ​ចា​​សន្តិភាព​​នៅ​តែ​​បន្ត ចំណែក​សន្ទុះ​​បាន​​ថយ​ចុះ​​​ម្តង​ទៀត។

មិន​តែ​ប៉ុណ្ណោះ សេត​វិមាន​បាន​ជូន​ដំណឹង​ទៅ​កាន់​មេដឹកនាំ​ជុំវិញ​ពិភព​លោក​ដើម្បី​ពិភាក្សានៅ​ «ក្រុម​ប្រឹក្សា​សន្តិភាព» ដែល​ដឹក​នាំ​ដោយ​លោក ត្រាំ ផ្ទាល់​។

អ្នក​នាំ​ពាក្យ​វិមានរដ្ឋាភិបាល​រុស្ស៊ី​ដែល​គេស្គាល់ថា «វិមាន kremlin»​ លោក Dmitry Peskov បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទថា​៖ «ប្រ​ធា​នា​ធិប​តី​ លោក ពូទីន​ ក៏​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព​នេះ​ផង​ដែរ»។

លោកបន្តថា៖«តែ​យ៉ាងណា​រុស្ស៊ី​បាន​កំពុង​ស្វែង​រក​ចំណុច​រួម​មួយ​ក្នុង​ដើម្បី​ចូលរួម​​ ដែល​​ស្នើសុំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​»។ ដោយ​​លោក​មិន​បន្ថែម​ថា​តើ​លោក​ពូ​ទីន​ចង់​ចូល​រួម​ដែរ​ឬ​អត់នោះទេ​​។

លោក ពូទីន ធ្លាប់​បាន​សរសើរ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក ត្រាំ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​កន្លង​មក​។

លោក​ពូទីន​បានថ្លែង​កាល​ពី​ខែ​តុលា​ថា៖ « លោក ត្រាំ​ ពិត​ជា​ធ្វើ​បាន​ច្រើន​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ដ៏​ស្មុគស្មាញ​ទាំង​នេះ ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ឬសូម្បី​តែ​រាប់ទសវត្សរ៍មកហើយ»។

លោក​បានបន្តដោយ​​និយាយ​​សំដៅ​ទៅ​លើ​ស្ថាន​ភាព​នៅ​មជ្ឈិមបូព៌ាថា​៖ «ប្រសិន​បើ​យើង​ជោគ​ជ័យ​នូវ​អ្វី​គ្រប់​យ៉ាង​ ដែល​ លោក ដូ​ណាល់ ​ត្រាំ បាន​ព្យាយាម​នោះ[…] វា​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​មិន​ខាត​»។

លើស​ពី​នេះ «ក្រុម​ប្រឹក្សា​សន្តិភាព» ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុវត្ត​ផែន​ការ ២០​ចំណុច​របស់​ លោក ត្រាំ ដើម្បី​បញ្ចប់​សង្រ្គាម​អ៊ី​ស្រា​អែល​នៅ​លើ​តំបន់​ហ្គាហ្សា​ គឺ​ជា​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​បី​ថ្នាក់​ ​ដែល​មាន​តំណាង​មក​ពី​ជុំវិញ​ពិភព​លោក​រួម​ទាំង​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​បណ្តា​ប្រទេស​អារ៉ាប់​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម