Connect with us

សេដ្ឋកិច្ច

​គណៈកម្មការ​គ្រប់គ្រង​ព្រលានយន្តហោះ​ចាស់ ​មាន​ភារកិច្ចពិនិត្យ ​និង​សម្រេច ​លើ​សំណើ​វិនិយោគ​ពីវិស័យ​ឯកជន​

បានផុស

នៅ

មន្រ្តីអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ​ប្រាប់កម្ពុជាថ្មីថា គណៈកម្មការអន្តរក្រសួង គ្រប់​គ្រង​ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​មានភារកិច្ច ​ពិនិត្យ និងសម្រេចឱ្យក្រុមហ៊ុនឯកជន ដែលចង់ស្នើសុំវិនិយោគ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​បានសម្រេច​តែងតាំង​សមាស​ភាព​ក្រុម​ការ​ងារអន្តរក្រសួង មានសមាសភាព ១៤ រូប ដឹកនាំដោយលោក ឈាង វណ្ណារិទ្ធិ ​រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ជា​ប្រធាន និងអនុប្រធាន ២ រូប គឺលោក ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និងលោក ផាន់ ផល្លារ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ព្រមទាំងសមាជិក ១១ រូប។​

​លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ​ប្រាប់កម្ពុជាថ្មីថា ​គណៈកម្មការគ្រប់គ្រងព្រលាសយន្តហោះអន្តរជាតិភ្នំពេញមានភារកិច្ច សំដៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ​ដែល​មាន​បច្ចុប្បន្ន ​ហើនឹងថវិកាដែលរដ្ឋប្រគល់ឱ្យ​ដើម្បីថែរក្សាអ្វីៗ​ដែលចាំបាច់ឱ្យ​ដំណើរ​ការ​ជាប្រក្រតី​ឡើង​វិញ ដូចជាប្រព័ន្ធ ទឹកភ្លើង លូ ស្ថានីយបូបទឹក ស្មៅ សួនច្បារ ដែល​ជាហេដ្ឋា​រចនា​សម្ព័ន្ធ​បន្ទាប់​បន្សំ។​

​លោកបានថ្លែងបញ្ជាក់ថា៖ «ឧទារហណ៍មានក្រុមហ៊ុនឯកជនចង់ធ្វើសំណើវិនិយោគ ​ធ្វើ​អ្វីមួយ ​គឺក្រុមការងារជាអ្នកពិនិត្យ និងសម្រេច ​មិនមែនរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​តែ​ឯងទេ»។

​រដ្ឋាភិបាលរំពឹងថា ​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ​ការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ទៅជាសួនសារធារណៈ ​នឹងរួចរាល់នៅក្នុងឆ្នាំ ២០២៦ ដែលនឹងចំណាយប្រមាណ ៣ លានដុល្លារ​ក្នុង​មួយឆ្នាំ ទៅលើការថែទាំ។​

​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ឱ្យដំណើរការប្រមាណជិត ៧០ ឆ្នាំ មុនពេលបិទ ដំណើរ​ការនៅខែកញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម